ប្រធានមន្ទីរទេសចណ៍ខេត្តស្ទឹងត្រែង ណែនាំដល់ម្ចាស់អាជីវកម្មដែលពាក់ព័ន្ធ និងវិស័យទេសចរណ៍មិនឲ្យ តម្លើងថ្លៃសេវាកម្មផ្សេងៗ ក្នុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែង ធ្វើការអំពាវនាវដល់រម្មណីយដ្ឋានទេសចរណ៍ និងម្ចាស់អាជីវកម្ម      ផ្សេងៗ សូមឲ្យអនុវត្តទៅតាមគោលការណ៍ ដែលមន្ទីរបានណែនាំ ឲ្យបានសមស្របតាមស្តង់ដាសមរម្យមួយនារដូវចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីចូលរួមលើកស្ទួយវិស័យទេសចណ៍ក្នុងខេត្តស្ទឹងត្រែង ឲ្យកាន់តែប្រសើរឡើង ។
ក្នុងឱកាសបុណ្យចូលឆ្នាំ គៀកជិតចូលមកដល់ នាពេលខាងមុខដ៏ខ្លីនេះ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖ មន្ទីរបានផ្សព្វផ្សាយដល់គ្រប់សហគមន៍អេកូរទេសចរណ៍ និងម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន នៅក្នុងខេត្ត ដោយឲ្យរៀបចំកែលម្អរតំបន់រម្មណីយដ្ឋាននីមួយៗឲ្យបានល្អ ទៅតាមស្តង់ដារ ជាពិសេសមិនឲ្យមានការតម្លើងថ្លៃម្ហូបអាហារនោះទេ ។ លោកបន្ថែមថា៖ប្រការនេះ ត្រូវនាំគ្នាគោរពតាមការណែនាំ ដោយរៀបចំឲ្យមានភាពស្អាត និងមានភាពបៃតងស្រស់ ធ្វើឲ្យភ្ញៀវទេសចរណ៍ពេញចិត្តនិងមានការលើកសរសើរទៀតផង ។
ម្ចាស់សណ្ឋាគាររស្មីពេជ្រ បានអះអាងថា ឆ្នាំ២០១៩នេះ ខាងសណ្ឋាគារនឹងខំប្រឹងប្រែងបន្ថែមទៀត ដោយរៀបទៅតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត ដើម្បីឲ្យមានការទាក់ទាញភ្ញៀវមកលេងកម្សាន្តឲ្យបានច្រើន ។
ចំណែកអ្នកចាត់ចែងផ្នែកសេវាកម្ម នៅភោជនីយដ្ឋានសាធុការ៧១ខេត្តស្ទឹងត្រែង ក៏បានគាំទ្រផងដែរចំពោះការរៀបចំឲ្យបានស្អាត ព្រោះពេលភ្ញៀវមកលេងតែងចង់ឃើញទេសភាពល្អពីធម្មជាតិផងនិងការរៀបចំបន្ថែមផង ដើម្បីឲ្យភ្ញៀវទេសចរណ៍មកលេងខេត្តស្ទឹងត្រែងម្តងហើយ គឺចង់មកលេងម្តងទៀត ៕

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner