លោក ត្រាំ និងលោក ស៊ី ឯកភាពថា មនុស្សត្រូវតែជាអ្នកសម្រេចចិត្តប្រើកម្លាំងយោធាជំនួសឱ្យ AI

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឯកភាពគ្នាថា មនុស្សត្រូវតែចូលរួមជានិច្ច ក្នុងការសម្រេចចិត្តផ្នែកយោធា ជំនួសឱ្យការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហើយក៏មិនត្រូវអនុញ្ញាតឱ្យ AI ធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំដោយស្វ័យប្រវត្តិនោះទេ ។

រដ្ឋមន្ត្រីរតនាគារអាមេរិក លោក ស្កត បេសសិន បានថ្លែងបែបនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC បន្ទាប់ពីលោកបានវិលត្រឡប់ពីដំណើរទស្សនកិច្ចនៅអាស៊ីជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ។

លោក បេសសិន និយាយថា រូបលោកគិតថា វាមានសារៈសំខាន់ខ្លាំងដែលលោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី ស៊ី ឯកភាពថា មនុស្សត្រូវតែចូលរួមជានិច្ច ក្នុងការសម្រេចចិត្តយោធាណាមួយ ដែលបញ្ញាសិប្បនិម្មិតគ្រោងធ្វើ ហើយមិនត្រូវអនុញ្ញាតឱ្យ SI ដែលមានន័យថា «បញ្ញាអស្ចារ្យ» ធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំដោយស្វ័យប្រវត្តិនោះទេ ។

បើតាម Anadolu, លោក បេសសិន បានចាត់ទុកការឯកភាពនេះថា ជាសមិទ្ធផលសំខាន់មួយ ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ត្រាំ នៅអាស៊ី ហើយថា ការយល់ស្របនេះដែរ នឹងមិនប៉ះពាល់ដល់ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ដើម្បីនាំមុខគេក្នុងវិស័យ AI នោះទេ ។

រដ្ឋមន្ត្រីរតនាគារអាមេរិករូបនេះ បានសង្កត់ធ្ងន់ថ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរមិនពាក់ព័ន្ធនឹងបញ្ហានេះទេ ពីព្រោះភាគីទាំងពីរឯកភាពថា ប្រតិបត្តិការយោធាទ្រង់ទ្រាយធំណាមួយមិនគួរចាប់ផ្តើមឡើយ ប្រសិនបើគ្មានមនុស្សចូលរួមផ្ទាល់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner