សហភាពអឺរ៉ុបបានគាំទ្រ «កិច្ចព្រមព្រៀង Antalya ស្តីពីអគារប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព»

អង់ការ៉ា ៖ សហភាពអឺរ៉ុបបានគាំទ្រ «កិច្ចព្រមព្រៀង Antalya ស្តីពីអគារប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព» ក្នុងកិច្ចប្រជុំ COP31 នៅប្រទេសតួកគី ដោយមានគោលដៅកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងមួយម៉ែត្រការ៉េនៃអគារយ៉ាងតិច ២៥% ត្រឹមឆ្នាំ២០៣៥ បើប្រៀបធៀបនឹងឆ្នាំ២០២០។

កិច្ចព្រមព្រៀងនេះត្រូវបានគាំទ្រដោយប្រទេសចំនួន ២៤ និងជំរុញការប្រើប្រាស់អគ្គិសនីជំនួសឥន្ធនៈហ្វូស៊ីលក្នុងអគារ។ បច្ចុប្បន្ន អគារប្រើប្រាស់ថាមពលប្រមាណមួយភាគបីនៃការប្រើប្រាស់ថាមពលសរុបនៅទូទាំងពិភពលោក ដូច្នេះការបង្កើនប្រសិទ្ធភាពថាមពលអាចជួយកាត់បន្ថយចំណាយ និងការបំភាយឧស្ម័នផ្ទះកញ្ចក់។ ការអនុវត្តវឌ្ឍនភាពនឹងត្រូវតាមដានជារៀងរាល់ឆ្នាំ តាមរយៈរបាយការណ៍ស្ថានភាពសកលស្តីពីអគារ៕

ប្រភព ៖ Energy ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner