កូរ៉េខាងត្បូង បញ្ជូនយន្តហោះចម្បាំងទៅស្ទាក់យន្តហោះ រុស្ស៊ី ដែលប៉ងចូលក្នុងតំបន់ហាមឃាត់របស់ខ្លួន

សេអ៊ូល ៖ យោធាកូរ៉េខាងត្បូងកាលពីថ្ងៃពុងបានបញ្ជូនយន្តហោះចម្បាំងទៅស្ទាក់យន្តហោះរុស្ស៊ី ដែលប៉ុនប៉ុងចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ហៅកាត់ ADIZ ដែលស្ថិតនៅដែនទឹកពុះចែករវាងឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងរាយការណ៍ថា យន្តហោះរុស្ស៊ីទាំងនោះបានហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ហើយបានហោះក្បែរកោះ Ulleung មុនពេលចាកចេញពីតំបន់នោះ ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូងបានចេញសេចក្តីជូនដំណឹងដោយណែនាំឱ្យប្រជាពលរដ្ឋនៅលើកោះ Ulleung ចូលទៅកាន់ទីតាំងក្រោមដី ឬអគារដើម្បីស្វែងរកទីជម្រកសុវត្ថិភាព ខណៈយោធាកូរ៉េខាងត្បូងបានបញ្ជូនយន្តហោះចម្បាំងឱ្យហោះឡើង ដើម្បីត្រៀមឆ្លើយតបចំពោះស្ថានការណ៍ដែលអាចកើតឡើងផងដែរ ។

ប៉ុន្តែសេចក្តីជូនដំណឹងនេះ ត្រូវបានដកចេញវិញត្រឹមតែ ៣ នាទីក្រោយមកប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរបញ្ជាក់ថា យន្តហោះរុស្ស៊ីបានចាកចេញពីតំបន់គ្រោះថ្នាក់ទាំងនោះហើយ ។

យ៉ាងណា គិតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ ឬការរំខានធ្ងន់ធ្ងរណាមួយនៅលើកោះដែលមានប្រជាជនរស់នៅប្រមាណ ៩ ពាន់នាក់មួយនេះនោះទេ ៕

ប្រភព ៖ Politico ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner