ពិតជាអស្ចារ្យ! ពិធីរាត្រីពណ៌ស្វាយ RF3 World នឹងចែករង្វាន់យ៉ាងច្រើនសន្ធឹក ជូនសមាជិកនាថ្ងៃទី០៧មេសា
ភ្នំពេញ៖ ពិធីរាត្រីពណ៌ស្វាយ RF3 World ដែលនឹងជប់លៀងអបអរដល់សមាជិក និងបណ្តាញអ្នកចែកចាយផលិតផលក្រុមមហ៊ុន ដែលធ្វើជារៀងរាល់ឆ្នាំនោះ នឹងត្រៀមធ្វើការចែកជូនយ៉ាងច្រើនសន្ធឹកមានទាំង កុំព្យូទ័រ ទូរសព្ទ ដំណើរកម្សាន្តក្រៅប្រទេស ហើយជាពិសេសរង្វាន់ធំគឺ ម៉ូតូ និងរថយន្តទំនើបៗជាច្រើនគ្រឿង នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដល់គ្រប់សមាជិកទាំងអស់។

កម្មវិធីពិសេសជប់លៀងលើកទឹកចិត្តដល់សមាជិកទាំងអស់ ដែលខំប្រឹងបំពេញការងារ និងបានគ្រប់លក្ខខណ្ឌនៃផែនការរបស់ក្រុមហ៊ុន RF3 World នោះ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia ធ្វើតាមសន្យាប្រារព្ធពិធីធំឱ្យ ដោយធ្វើការចែកជូនរង្វាន់ម៉ូតូស៊េរីថ្មី និងរថយន្តទំនើបៗ ដល់តំណាងចែកចាយដែលជោគជ័យបំពេញភារកិច្ចបានល្អពីឆ្នាំ២០១៨រហូតមកដល់២០១៩នេះ។

ពេលវេលាចូលរួម សមាជិក (សម្លៀកបំពាក់ អាវយឺតព័ណ៌ស្វាយ ក្រុមហ៊ុន) (ម៉ោង២ដល់៤:៣០ ល្ងាច) បង្វឹកបង្ហាញក្តីសុបិន តាំងគោលដៅ បំពាក់តំណែង ថតរូបទុកជាអនុស្សវរីយ ជាមួយអ្នកជោគជ័យ និងថ្នាក់ដឹកនាំក្រុមហ៊ុន។ កម្មវិធីសមាជិក ភ្ញៀវជាតិ និងអន្តរជាតិ សម្លៀកបំពាក់ពណ៌ស្វាយ បែបសម័យ បុរាណ ហ្វ្រីស្តាយ (free style and lifestyle) (ម៉ោង ៦ ដល់ ១០ យប់)នៅសណ្ឋាគារសុខា។ សូមរំលឹកផងដែរថា កម្មវិធីមិនពិសារគ្រឿងស្រវឹង ដើម្បីឱ្យសមាជិកទាំងអស់ និងជាពិសេសអ្នកទទួលរង្វាន់ត្រឡប់ទៅគេហដ្ឋានកុំឱ្យគ្រោះថ្នាក់ចរាចរណ៍។

ក្រុមហ៊ុន RF3 World សូមជម្រាបជូនដំណឹងថ្នាក់ដឹកនាំ សមាជិក ដើម្បីបានសំបុត្រចូលរួមកម្មវិធីគឺតម្រូវបង់ប្រាបក់តម្លៃ៤០ដុល្លារ ឬគ្រាន់ទិញមែនថា (Maintain) ៨០ដុល្លារ ទទួលបានផលិតផល១ប្រអប់ សំបុត្រចូលរួម១សន្លឹក។ សូមអញ្ជើញរកជាវពីថ្នាក់ដឹកនាំ តាមក្រុមរៀងខ្លួន សាកសួរព័ត៌មានបន្ថែមទំនាក់ទំនងតាមរយៈលេខទូរសព្ទ 096 2848888/ 076 896 9999/ 076333389 ឬមកការរិយាល័យផ្ទាល់នៅផ្ទះលេខT-07 ជាប់នឹងផ្សារសុវណ្ណា។

សូមបញ្ជាក់ថា អ្នកចូលរួមនឹងទទួលបាន៖ ១)អាវយឺត១ ២)សិញសាមាជិក១ ៣)ទស្សនាវដី Thank you RF3World ១ ៤)សៀវភៅកម្រងសំដីមាស១ ៥)កាបូបដាក់អីវ៉ាន់ ៦)ស្ទិកគឺ២សន្លឹក និង៧)ទទួលទានអាហារ និងរីករាយកម្សាន្តទស្សនាតន្រី្ត ជួបជាមួយតារាល្បីៗ មានដូចជា លោកអ៊ាវ មុន្នី កញ្ញ៉ាបាន មុន្នីល័ក្ខ លោកព្រំ ម៉ាញ អ្នកស្រីយ៉យ លោកពាក់មី អ្នកស្រីខ្ញុង និងតារាចម្រៀងជាច្រើនរូបទៀត។ ចំពោះកម្មវិធីចាប់រង្វាន់ មានដូចជា៖ ១)បន្តោងខ្សែកមាស២ជី ៣រង្វាន់ ២)សម្មាតហ្វូន៩រង្វាន់ ៣)ម៉ូតូ PCX ១រង្វាន់ និង៤)គ្រីមហ្វឺមែក៣ ៥០រង្វាន់៕ធ.ដ



