សមត្ថកិច្ចរកឃើញគ្រឿងសម្អាង និងសារធាតុសម្លាប់មេរោគខុសច្បាប់ ១ករណីជាង ១៥តោន នៅភ្នំពេញ
កាលពីថ្ងៃទី០៧ ខែឧសភា សមត្ថកិច្ចជំនាញប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ បានរកឃើញមានការផលិតនូវផលិតផលគ្រឿងសម្អាង និងសារធាតុសម្លាប់មេរោគខុសច្បាប់ជាង១៥តោន នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ ជនដែលជាម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
បើតាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ផលិតនូវផលិតផលគ្រឿងសម្អាង និងសារធាតុសម្លាប់មេរោគខុសច្បាប់មានដូចជា ៖ សាប៊ូ, ជែលលាងដៃ, អាល់កុល, ម៉ាសបិទមុខ ព្រមទាំងផលិតផលខុសច្បាប់មួយចំនួនទៀត សរុបប្រហែល ១៥តោន។

ក្រោយពីការឆែកឆេរ ដោយវត្ថុតាងទាំងនេះមានចំនួនច្រើន ព្រះរាជអាជ្ញារង និងក្រុមគណៈកម្មាធិការចម្រុះ សម្រេចឲ្យជញ្ជូនដាក់ក្នុងឃ្លាំង ហើយបិទឃ្លុំបេ និងឲ្យម្ចាស់ទីកន្លែងថែរក្សាជាបណ្តោះអាសន្ន ហើយនាំម្ចាស់ផ្ទះឈ្មោះ គឹម សាលីន ភេទស្រី អាយុ៣២ឆ្នាំ មកសាកសួរបំភ្លឺនៅការិយាល័យមន្រ្តីនគរបាលយុត្តិធម៌ (គ.ប.ផ.ក) ជុំវិញករណីរឿងនេះ។ បច្ចុប្បន្ននេះ កម្លាំងប្រតិបត្តិការ កំពុងបន្តនីតិវិធីជាមួយនឹងស្ថាប័នអយ្យការ៕
