ជនសង្ស័យ១១នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុកនូវសាធតុញៀន និងករណីឆក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ១១នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ រក្សាទុកនូវសាធតុញៀនដោយខុសច្បាប់ និងករណីឆក់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅតុលាការក្រោយពីបញ្ចប់នីតិវិធី។

បើតាមរបាយការណ៍របស់នគរបាលខណ្ឌសែនសុខ បានអោយដឹងថា ជនសង្ស័យទាំង១១នាក់នេះ ទី១ករណីក្សាទុកគឿងញៀន មានជនសង្ស័យ១នាក់,​ ករណីទី២ ប្រើប្រាស់គ្រឿងញៀន មានជនសង្ស័យ៧នាក់, ករណីទី៣ ឆក់មានជនសង្ស័យ៣នាក់ សរុបស១១នាក់ ហើយត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា  ជនសង្ស័យទាំង១១នាក់ ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួររួចហើយ។ 

លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ  សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បានទាន់ពេលវេលាផងដែរ៕ធ.ដ

ដោយ៖ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner