លោក ស៊ី ជីនពីង ថ្លែងថា ទំនាក់ទំនងចិនជាមួយនូវែលហ្សេឡង់ គឺជាស្នូលនៃបណ្តាប្រទេសលោកខាងលិច

ចិន៖ នូវែលហ្សេឡង់ បានក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសជឿនលឿនរបស់លោកខាងលិច ដែលមានទំទាក់ទំទងជាមួយចិន ហើយចិនតែងតែងចាត់ទុកនូវែលហ្សេឡង់ជាមិត្តដ៏ស្មោះត្រង់ និងជាដៃគូ។

ការកត់សម្គាល់បែបនេះ របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្វើឡើងនៅក្នុងថ្ងៃចន្ទនេះ ស្របពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី ចាស៊ីនដា អាឌើន ក្នុងរដ្ឋធានីប៉េកំាង។ នាឱកាសនោះ លោក ស៊ី បានធ្វើការអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងថែមទៀត សម្រាប់កិច្ចសហការជាមួយនូវែលហ្សេឡង់ ក្នុងការបង្កើតបរិយាកាសអាជីវកម្មដោយយុត្តិធម៌ មិនរើសអើង និងមានតម្លាភាពសម្រាប់វិនិយោគិនរវាងប្រទេសទាំងពីរស្ថិតក្រោមកាលៈទេសៈថ្មី។

ជាការឆ្លើយតប លោកស្រី អាឌើន បានអះអាងវិញថា ប្រទេសរបស់លោកស្រីត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចសហការជាមួយប្រទេសចិន ក្នុងនោះរួមមានទាំងបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍបច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាទៅលើវិស័យដទៃផ្សេងទៀតផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner