ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសួរសុខទុក្ខគ្រួសារដែលត្រូវទុស្សេផ្ទាំងសូឡា ឆេះផ្ទះទាំងស្រុង

កំពង់ធំ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងទាំងស្រុង ដោយសារតែទុស្សេផ្ទាំងសូឡា បង្កជាអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង កាលពីម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែមីនា  ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិបឹងលាស សង្កាត់អូរគន្ឋរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីចុះសួរសុខទុក្ខក្រុមគ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ ដែលមានទំហំ៥ម៉ែត្រ x ៧  ម៉ែត្រ សង់ពីឈើជញ្ជាំងក្តារ ប្រកស័ង្កសី គឺបណ្តាលមកពីទុស្សេផ្ទាំងសូឡា ដែលបងប្អូនប្រជាពលរដ្ឋ និយមដាក់ លើដំបូលផ្ទះ ដើម្បីប្រើប្រាស់ជាភ្លើងអគ្គិសនីប្រចាំថ្ងៃ។ ឯកឧត្តមបានសម្តែងនូវការសោកស្តាយ និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ ដែលបានបាត់បង់ទ្រព្យសម្បត្តិដោយសារគ្រោះអគ្គិភ័យនេះ។ គ្រួសាររងគ្រោះឈ្មោះ វួន វឿន អាយុ៣២ឆ្នាំ និងភរិយាឈ្មោះ ឡាំង សុខជា  អាយុ៣០ មានកូននៅក្នុងបន្ទុកចំនួន២នាក់ រស់នៅក្នុងភូមិឃុំកើតហេតុ។

នៅក្នុងឳកាសចុះសំណេះសំណាល សួរសុខទុក្ខនេះ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានជួយដោះស្រាយលំបាកចំពោះមុខ ដោយបានផ្តល់ជូនអង្ករចំនួន៥០គីឡូក្រាម មីយើងចំនួន២កេស  ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងថវិកាមួយចំនួន។ ក្នុងនោះឯកឧត្តម សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក៏សូមផ្តាំផ្ញើរឲ្យបងប្អូន ប្រជាពលរដ្ឋបង្កើនការប្រុង ប្រយ័ត្នក្នុងរដូវក្តៅនេះ ទៅលើការកើតអគ្គិភ័យកើតឡើង និងបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរធ្វើស្រែចម្ការ ប្រុងប្រយ័ត្នខ្ពស់ ពេលដែលចេញទៅទីវាល អាចនឹងមានភ្លៀងផ្គររន្ទះ សូមរងកន្លែងសុវត្ថិភាព មិនត្រូវប្រើប្រាស់ទូរសព្ទដៃ ឬគ្រឿងអេឡិចទ្រូនិកនៅពេលមានភ្លៀងជាដាច់ខាត៕ ម.ន

ដោយៈ ប៊ុន រដ្ឋា

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner