សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធប្រេស៊ីល
អត្ថបទដោយ៖
Kien Sereyvuth
នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Ana Lucy Gentil Cabral Petersen ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចូលជូនសារតាំង និងសម្តែងការគួសម នៅវិមានព្រឹទ្ធសភា៕ធ.ដ