មន្ត្រីគយរាជធានីភ្នំពេញបង្ក្រាបទីតាំងកាត់ត ដំឡើងរថយន្តស៊េរីទំនើបៗ និងរឹបអូសរថយន្តមិនប្រក្រតី ចំនួន១៥គ្រឿង
កម្លាំងមន្ត្រីគយរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងកាត់ត និងដំឡើងរថយន្តស៊េរីទំនើប ដែលបានលួចលាក់ ធ្វើសកម្មភាពជាយូរឆ្នាំមកហើយ ឃាត់បានរថយន្តមិនប្រក្រតីចំនួន១៥គ្រឿង ក្នុងនោះ ៣គ្រឿង ដំឡើងរួច ដោយ១គ្រឿងពាក់ស្លាកលេខក្លែងក្លាយ ចំណែក១២គ្រឿង កំពុងដំឡើងជាប្រភេទ រថយន្តឡិចស៊ីស RX300 ,440 និង350។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីមន្ត្រីគយបានឲ្យដឹងថា ទីតាំងកាត់ត និងដំឡើងរថយន្តដ៏ធំមួយនេះ ត្រូវកម្លាំងមន្ត្រីគយរាជធានីភ្នំពេញ ធ្វើការឡោមព័ទ្ធបង្ក្រាបដោយធ្វើការដកហូតរថយន្ត មិនប្រក្រតីបានចំនួន១៥គ្រឿងក្នុង ៣គ្រឿងដំឡើងរួច១០០ភាគរយ ប៉ុន្តែ១គ្រឿងពាក់ស្លាកលេខក្លែងក្លាយ ចំណែក១២គ្រឿងទៀតកំពុងដំឡើង ចំពោះម្ចាស់ទីតាំងខាងលើនេះ មិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ។ រថយន្តដែលកាត់ត និងដំឡើងនេះភាគច្រើនជារថយន្តសេរីទំនើបៗ ម៉ាកRX 300 ,350 , 440 H ។
ប្រជាពលរដ្ឋនៅក្បែរ កន្លែងកើតហេតុបាន និយាយថា ទីតាំងនេះបានធ្វើសកម្មភាពតាំងពីយូរមកហើយ មិនដែលឃើញជំនាញចុះមកបង្ក្រាបនោះទេ លុះដល់ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នេះទើបឃើញខាងកម្លាំងគយចុះមកបង្ក្រាប៕ធ.ដ