ខ្យល់កន្ត្រាក់បក់រំលំខូចខាតផ្ទះរបស់ពលរដ្ឋជាង៣០ខ្នង នៅស្រុកមង្គលបូរី និងស្វាយចេក ខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់លើកទី២នារដូវប្រាំងឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យនោះកើតឡើងនៅយប់ថ្ងៃទី២៣, ២៤ ខែមីនា ឆ្នាំ២០១៩ ។ នៅស្រុកមង្គលបូរី និងស្វាយចេក ខ្យល់កន្ត្រាក់បក់រំលំខូចខាតផ្ទះពលរដ្ឋជាង៣០ខ្នង  ។ តមក កម្លាំងនគរបាល និងកងកម្លាំងផ្សេងទៀតបានចុះជួយជួសជុលជូនបងប្អូនឡើងវិញហើយ ។

នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៩  មានកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ និងផ្តល់ស័ង្កសី ទៅតាមចំនួននៃការខូចខាតដោយសារខ្សល់កន្ត្រាក់នេះ ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល បន្ទាយមានជ័យ បានឲ្យដឹងថា៖ ខ្សល់កន្ត្រាក់ពេលមានភ្លៀងកក់ខែនោះ បង្កការខូចខាតរបើកដំបូល និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ នៅភូមិអូរណ្តូងកណ្តាល និងភូមិអូរ អណ្តូងកើត ឃុំបន្ទាយនាងស្រុកមង្គលបូរី ចំនួន២០ខ្នង។

របើកដំបូង ជញ្ចំងផ្ទះពលរដ្ឋចំនួន១២ខ្នង នៅឃុំ-ស្រុកស្វាយចេកក្នុងភូមិថ្មី៨ខ្នង ភូមិស្លែង ៣ខ្នង ។ ក្នុងនោះសាលាឆាន់វត្តថ្មី ១ខ្នង របើកដំបូល ទាំងស្រុងចំនួន៧ខ្នង ។ សរុបទាំង២ស្រុក មានផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នងខូចខាត សាលាឆាន់១ខ្នង របើកដំបូលទាំងស្រុង៧ខ្នង ។

បន្ទាប់ពីមានគ្រោះថ្នាក់ធម្មជាតិខ្សល់កន្ត្រាក់នោះ  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានណែនាំដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចុះជួយធ្វើផ្ទះជូនប្រជាជន និងផ្តល់ស័ង្កសី ជូនតាមខ្នងផ្ទះ ទៅតាមការខូចខាត ៕ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner