ថ្នាក់ដឹកនាំ និងក្រុមការងារបុគ្គលិកផ្នែកលក់ទឹកបរិសុទ្ធកម្ពុជា បានចាប់ផ្តើមធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីលក់ទឹកបរិសុទ្ធកម្ពុជាស៊េរីថ្មី
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងក្រុមការងារបុគ្គលិកផ្នែកលក់ទឹកបរិសុទ្ធកម្ពុជាបានចាប់ផ្តើមធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីលក់ទឹកបរិសុទ្ធកម្ពុជាស៊េរីថ្មី គឺទឹកបរិសុទ្ធកម្ពុជាប្រភេទ«ទឹកបន្សុទ្ធ» នៅតាមទីផ្សារនានា ផ្សារទំនើប ហាងលក់ទំនិញតូច ធំ ផ្ទះលក់ចាប់ហួយ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងអ្នកលក់បន្តតាមទីសាធារណៈគ្រប់ជ្រុងជ្រោយទូទាំងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។
យុទ្ធនាការនេះនឹងប្រព្រឹត្តទៅរយៈពេល 1 សប្តាហ៍ពេញ ដើម្បីធ្វើយ៉ាងណាឲ្យប្រាកដថាប្រជាជនកម្ពុជាដែលនិយមចូលចិត្តពិសាទឹកបរិសុទ្ធកម្ពុជា អាចងាយស្រួលរកទិញទឹកបរិសុទ្ធកម្ពុជាស៊េរីថ្មីនេះបានគ្រប់ទីកន្លែងតែម្តង។ លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ជឿជាក់ថា យុទ្ធនាការនេះ នឹងជួយជម្រុញឲ្យទឹកបរិសុទ្ធកម្ពុជាស៊េរីថ្មីនេះ កាន់តែងាយស្រួលសម្រាប់អតិថិជនរកទិញនៅគ្រប់ទីកន្លែង។
ក្រុមហ៊ុន សូមលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាទាំងអស់បរិភោគទឹកឲ្យបានច្រើនផងដែរ ក្នុងរដូវកាលខែប្រាំងឆ្នាំនេះ ដើម្បីថែរក្សាសុខភាពស្បែកឲ្យមានសំណើមជាប់ជាប្រចាំ និងមានជាតិទឹកក្នុងរាងកាយគ្រប់គ្រាន់ ដើម្បីបំបាត់ភាពស្រេចទឹក និងការនឿយហត់អស់កម្លាំង ដែលអាចបង្កទៅជាជំងឺផ្សេងៗ ព្រោះសីតុណ្ហភាពឆ្នាំនេះ នឹងក្តៅខ្លាំងខុសពីឆ្នាំមុនៗ។
សូមបញ្ជាក់ផងដែរថា ទឹកបរិសុទ្ធកម្ពុជា មាន2ប្រភេទ ដែលមួយសំបូរទៅដោយសារធាតុរ៉ែជំនួយឆ្អឹង រីឯទឹកបរិសុទ្ធកម្ពុជាស៊េរីថ្មីវិញ គឺជាប្រភេទទឹកបន្សុទ្ធ១០០% ដែលជួយបំពេញជាតិទឹកក្នុងខ្លួន និងធ្វើឲ្យ ស្បែកមានសំណើម ព្រមទាំងអាចប្រើប្រាស់ ដើម្បីឆុងម្ស៉ៅទឹកដោះគោទារកផងដែរ។
ផលិតផលក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស គឺជាផលិតផលដែលមានគុណភាពខ្ពស់តាមបទដ្ឋានស្តង់ដារអន្តរជាតិដែលទទួលបានមេដាយគុណភាពអន្តរជាតិ។ ផលិតផលទាំងអស់ត្រូវបានផលិតដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពល្អឥតខ្ចោះ និងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយបង្អស់មកពីសហគមន៍អឺរ៉ុប៕ធ.ដ