អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ០៣គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់រលំផ្ទះ
នៅព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង និងជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ លោក សោម វឺន អភិបាលស្រុក លោកស្រី អោក សុភារី អភិបាលរងស្រុក និងអាជ្ញាធរឃុំ.ភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ចំនួន ០៣គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់រលំផ្ទះ នៅភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ដែលមានដូចខាងក្រោម៖
១.ឈ្មោះ ឯម សុនី ប្រុស និង ឈ្មោះ នូ ចាន់ឡា ខូចខាតផ្ទះឈើប្រក ស្លឹក ជញ្ជាំងស្លឹក ទំហំ4m x 5m ខូចខាតទាំងស្រុង ។
២. ឈ្មោះ រស់ តុលា ភេទប្រុស ខូចខាតផ្ទះឈើប្រកស័ង្កសី ជញ្ជាំងក្តារ ទំហំ៥m x ៦m ខូចខាតទាំងស្រុង ។
៣.ឈ្មោះ ខៀវ ឡង ភេទប្រុស ខូតខាត រោងនៅ ទំហំ ៤m x 5m ខូចខាតសម្ភារទាំងស្រុង។
ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលជួបមហន្តរាយខ្យល់កន្ត្រាក់រលំផ្ទះនេះ លោកជំទាវបាននាំយកអំណោយចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត ១កញ្ចប់ តង់១ ដែលជាអំណោយរបស់សាខាកាកបាទក្រហមខេត្ត ហើយលោកជំទាវ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ក្នុងមួយគ្រួសារ ១០០,០០០រៀល បន្ថែមផងដែរ៕ធ.ដ