អាវុធហត្ថខណ្ឌប្ញស្សីកែវ បង្ក្រាបករណីគ្រឿងញៀននៅសង្កាត់ស្វាយប៉ាក ឃាត់បានខ្លួនជនសង្ស័យ៣នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវីរសេនីយ៍ឯក ទូច ម៉េង មេបញ្ជាការ បានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្ដែងករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទី១)ឈ្មោះ សៅ ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅផ្ទះជួល ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ម្ចាស់បន្ទប់) ២)ឈ្មោះ កន ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ និង៣)ឈ្មោះ អ៊ុ វិបុល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបរ នៅផ្ទះជួល ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានដកហូតវត្ថុតាងយករួមមាន៖ម្ស៉ៅក្រាមសថ្លា០៦ កញ្ចប់ ដបជក់០១ ថង់ច្រកមួយចំនួនដែកកេស០១ និងទូសព្ទ៣ គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ការិយាល័យគ្រឿងញៀន ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អនុវត្តតាមនីតិវិធីបន្ត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner