រថយន្ត១គ្រឿង កំពុងតែបើកសុខៗ ស្រាប់តែមានភ្លើងឆាបឆេះដោយមិនដឹងមូលហេតុ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យ និងទាញទុយោទឹកមកបាញ់រថយន្តម៉ាកសឺដែស ១គ្រឿង ខណៈម្ចាស់កំពុងបើកសុខៗ បានឆាបឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ២១៤ កែងនិងផ្លូវមុនីវង្ស ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសម្តីអ្នកបើកបររថយន្ត ឲ្យជនជាតិចិនផ្ទាល់ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើករថយន្ត១គ្រឿង ម៉ាកសឺដែស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O-8777 កំពុងតែបើកបររថយន្តសុខៗ ដោយមិនដឹងមូលហេតុ  រថយន្តរបស់គាត់ ក៏ឆ្ងៀមពេញរថយន្ត ខណ:នោះរូបគាត់ ក៏បើករថយន្តទៅចិញ្ចើមផ្លូវ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋក៏នាំគ្នាទាញបំពង់ពន្លត់អគ្គីភ័យ នឹងទាញទុយោយកមកបាញ់រថយន្ត តែមិនរលត់ រហូតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ភ្លាមៗ ទើបមួយសន្ទុះក្រោយមក ភ្លើងក៏បានរលត់ជាស្ថានពរ ដោយមិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ និងប្រើរថយន្តពន្លត់អស់មួយគ្រឿងផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner