សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ខាងលើ រួមមានទី១ឈ្មោះ សោ រី ភេទប្រុស អាយុ២៣ឆ្នាំ, ទី២ឈ្មោះ តេស តុលា ភេទប្រុស អាយុ២៥ឆ្នាំ។ ជនសង្ស័យទាំង២នាក់ ជាជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបានដកហូតសម្ភារៈ ក្រាមសថ្លា១ថង់តូច និងម៉ូតូ១គ្រឿង ម៉ាកNEX ពណ៌ស ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ តាកែវ 1P-6075 និងទូរស័ព្ទដៃ ២គ្រឿង ។

ចំណែកជនសង្ស័យ២នាក់ទៀត ទី១ឈ្មោះ ខន ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន និងទី២ឈ្មោះ អ៊ុន សូណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតក្រាមសថ្លា១ថង់តូច ។

សមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចខាងលើ ឃើញជនសង្ស័យ  កំពុងជិះម៉ូតូឌុបគ្នាមកដល់គោលដៅប្រតិបត្តិការ ដោយមានការសង្ស័យកម្លាំងល្បាតហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងខាងលើ រួចក៏នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខត។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner