តុលាការសម្រេចឃុំខ្លួនគ្រូបង្រៀនភាសាអង់គ្លេស ដែលរំលោភកូនសិស្ស
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គ្រូបង្រៀនអង់គ្លេស ដែលរំលោភកូនសិស្សខ្លួនឯង ត្រូវបានតុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃ-សហើយ។
លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទបន្ទាប់ពីលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ ចិន មករា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ រំលោភសេពសន្ថវៈ លើជនរងគ្រោះឈ្មោះ ញ.ស.ណ.ត។
គួររំលឹកថា សមត្ថកិច្ចខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ឪពុករបស់ជនរងគ្រោះ៕ធ.ដ
ដោយ៖បញ្ញា