បើកទ្វាររថយន្តមិនប្រយ័ត្ន ត្រូវរថយន្តកូរ៉េមកពីក្រោយកៀរកៀប រងរបួសប្រអប់ដៃ
ភ្នំពេញ៖ បុរសម្នាក់ឈប់រថយន្តដើម្បីដោះដូរកង់រថយន្ត ពេលដោះដូររួចបម្រុងបើកទ្វាររថយន្តជិះ តែចៃដន្យមិនទាន់បានឡើងផង ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ង់តិ៍ បើកមកគៀរបណ្តាលឲ្យកៀបដៃនឹងទ្វាររថយន្ត រងបួសប្រអប់ដៃខាងឆ្វេង កាលវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវ២០៥ កែងផ្លូវលេខ៣៤៨ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
ប្រភ័ព៌មានពីអ្នកបើករថយន្តដឹកស៊ីម៉ង់ត៍ បានឲ្យដឹងថា មុនកើតហេតុ គាត់បើករថយន្តតាមផ្លូវ២០៥ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ មានបុរសម្នាក់ឈប់រថយន្តម៉ាកម៉ាស្តាដោះដូរកង់រថយន្ត ពេលដោះដូររួចបម្រុងបើកទ្វាររថយន្ត តែចៃដន្យមិនទាន់បានឡើងផង ដោយមិនបានមើលមុខក្រោយ ស្របរថយន្តគាត់មកដល់ ក៏គៀបដៃបុរសនោះជាប់ទ្វាររថយន្ត និងជញ្ជាំងរថយន្តគាត់ រងបួសប្រអប់ដៃឆ្វេងមិនដឹងបាក់ឬយ៉ាងណាទេ។
ភ្លាមៗគាត់ឈប់រថយន្ត និងចុះមើលសម្របសម្រួលជាមួយជនរងគ្រោះផងដែរ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អាជ្ញាធរក៏មិនគួរអនុញ្ញាតឲ្យអ្នកប្រកបរបរប៉ះកង់នៅផ្លូវបំបែកជាបួននោះទេ ដោយសារបែបនេះ បង្កឲ្យមានគ្រោះថ្នាក់ដូចករណីខាងលើដូចច្នេះ ហើយសំខាន់ជាងនោះទៅទៀត គឺកកស្ទះដោយសារពេលរថយន្តចង់ប៉ះ ឬដូរកង់គឺឈប់នៅកណ្ដាលផ្លូវបែបនេះ។ ដូច្នេះសង្ឃឹមថាអាជ្ញាធរមេត្តាយកចិត្តទុកដាក់ផងសូម្បីតែលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញខិតខំយកចិត្តនិងតាមដាននៅចិញ្ចើមហាមដាច់ខាតមិនឲ្យយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន បើមិនស្ដាប់ គណៈអភិបាលខណ្ឌនឹងវាយកម្ទេច និងរុះរើជាបន្ទាន់តែម្ដង។
សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ខណ្ឌបានឲ្យដឹងថា គ្រោះចរាចរណ៍ខាងលើនេះ ដោយសារភាគីទាំងសងខាងមិនមានការប្រុងប្រយ័ត្ន ដោយសារតែមុននឹងបកកទ្វាររថយន្តមិនមើលមុខក្រោយ ហើយចំណែកភាគីខាងរថយន្តដឹកស៊ីម៉ង់ត៍ក៏មិនប្រយ័ត្នដឹកថា គេរៀបបើកទ្វារមិនព្រមស៊ីផ្លេឲ្យភ្ញាក់ដឹងខ្លួន ពេលមានបញ្ហាទាមទារយកត្រូវរៀង។ ក្រោយមកក៏ឲ្យធ្វើសម្របសម្រួលគ្នា និងពន្យល់ហេតុផលរួចភាគីខាងរថយន្តកូរ៉េសុំជួយថ្លៃព្យាបាលរបួស១០០ដុល្លារ តែភាគីអ្នករងគ្រោះសុំថ្លៃព្យាបាលរបួសចំនួន៥០០ដុល្លា ហើយបើមិនត្រូវគ្នាទេ ទើបសមត្ថកិច្ចធ្វើការវាស់វែងប្រគល់ឲ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ ដើម្បីយករក្សាទុកជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមក្រោយ៕ម.ន