ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួននៅផ្ទះគ្មានលេខ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ វ៉ាន់ វិសាល ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ចំណែកវត្ថុតាងដកហូតរួមមាន៖ ឧបករណ៍សម្រាប់ជក់គ្រឿងញៀន០១កំប្លេរ។ បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ