ចំនួនអ្នកស្លាប់កើនជិត៥០នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមីនៅចិន
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារករណីផ្ទុះដ៏ខ្លាំងមួយនៅឯរោងចក្រគីមីមួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសចិន បានបន្តកើនឡើងដល់៤៧នាក់ហើយ និង៦៤០នាក់ផ្សេងទៀតរងរបួស នេះបើតាមការបញ្ជាក់របស់អាជ្ញាធរចិននៅថ្ងៃសុក្រនេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ហេតុការណ៍ផ្ទុះដ៏អាក្រក់នេះ បានកើតឡើងនៅម៉ោង១៤និង៥០នាទីរសៀលថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ នៅឯរោងចក្រគីមីមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ធានជាយី ស្ថិតក្នុងទីក្រុង យ៉ានឆេង ខេត្ត ជាំងស៊ូ ភាគខាងកើតប្រទេសចិន។

រហូតមកទល់នឹងពេលនេះ អ្នករបួសទំាង៦៤០នាក់នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន១៦នៅក្នុងតំបន់កើតហេតុ ខណៈមិនទាន់មានការបញ្ជាក់ពីមូលហេតុ ដែលបានបង្កការផ្ទុះនេះនៅឡើយទេ ស្របពេលដែលការស៊ើបអង្កេតកំពុងធ្វើឡើងយ៉ាងមមាញឹក៕ធ.ដ


