បុរសអនាថាម្នាក់ សង្ស័យត្រូវគេព្រួតវាយ បណ្ដាលឲ្យឈាមហូរជោគខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសវ័យចំណាស់ជាជនអនាថាម្នាក់ បានក្អួតឈាមជោគខ្លួន និងមានស្នាមពកក្បាលសង្ស័យមានអ្នកលួចវាយបណ្តោយឲ្យសន្លប់ស្តូកស្តឹងនៅលើសួនមុខមជ្ឈមណ្ឌលចេនឡា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរតាមដងផ្លូវ កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសួនច្បារ មុខមជ្ឈមណ្ឌលចេនឡា តាមបណ្តោយផ្លូវមុនីរ៉េតកែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនអនាថា។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតគេឃើញជនរងគ្រោះមិនដឹងជារឿងអ្វីទេ ដោយសង្ស័យមានគេលួចវាយនោះទេ បានដើរហូរឈាមចេញពីមាត់ទាំងដុំៗហូរជោគខ្លួននិងមានស្នាមពកក្បាលទៀតផង ដើរតាមប្រមាណជា១០ម៉ែត្រ ដល់ចំណុចកើតហេតុខាងលើបានដួលដេកសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុតែម្តង។ ជនរងគ្រោះជាជនអនាថា ឃើញដើរដេកនៅម្តុំបរិវេណកើតហេតុខាងលើជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុរូបគាត់មិនដឹងជាមានរៀងអ្វីជាមួយអ្នកណានោះទេ ដោយជនរងគ្រោះបានហូឈាមតាមមាត់ទាំងដុំៗ និងស្នាមពកក្បាលទៀតផង។

បន្ទាប់ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅនឹងកន្លែងកើតហតុនិងបានទំនាក់ទំនងទៅរថយន្តសង្គ្រោះមន្ទីពេទ្យហុង ហាក់ដឹងជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។ ចំពោះករណីខាងលើនេះ សមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថាជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ ដោយទុកធ្វើការស្រាវជ្រាវបន្តសិន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner