វៀតណាមជាប់ចំណាត់ថ្នាក់លេខ៩៤ ជាប្រទេសដែលមានសេចក្តីសុខបំផុតលើលោក
ប្រទេសវៀតណាម បានកើនឡើងមួយចំណាត់ថ្នាក់ពីឆ្នាំមុន មកលំដាប់លេខរៀងទី៩៤ ជាប្រទេសដែលមានសេចក្តីសុខបំផុតលើលោកក្នុងចំណោម ប្រទេស និងតំបន់ចំនួន១៥៦ នៅឆ្នាំ២០១៩នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានហ្ស៊ីនហួរ ផ្អែកតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។
របាយការណ៍សុភមង្គលពិភពលោក UN World Happiness Report ចេញផ្សាយថា ប្រទេសហ្វាងឡង់គឺស្ថិតនៅលំដាប់លេខ១ ក្នុងរយៈពេល២ឆ្នាំ ជាប់គ្នាដោយដាណឺម៉ាកន័រវែស និងអ៊ីស្លង់ ឈរនៅលេខរៀងទី២ និងទី៣។ ផ្ទុយទៅវិញ ប្រទេសស៊ូដង់ខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានសេចក្តីសុខសុភមង្គលតិចជាងគេក្នុងបញ្ជី។
យោងតាមរបាយការណ៍ បានឱ្យដឹងថា កម្រិតសុភមង្គលត្រូវបានគេវាយតម្លៃ ដោយផ្អែកលើអត្រាតម្លៃសុខុមាលភាពសំខាន់ៗចំនួន៦ ពោលគឺផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗការគាំទ្រសង្គមអាយុ សង្ឃឹមរស់ សេរីភាព មានសេរីភាពបង្កើតជម្រើសជីវិត សប្បុរសធម៌ និងសេរីភាពពី អំពើពុករលួយផងដែរ៕ធ.ដ