អតីតប្រធានាធិបតីប្រេស៊ីល ត្រូវបានចាប់ខ្លួនរឿងពុករលួយ

អតីតប្រធានាធិបតីប្រេស៊ីល លោក Michel Temer ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងទីក្រុង Rio de Janeiro ក្រោមក្របខណ្ឌនៃការ ស៊ើបអង្កេតអំពើពុករលួយទ្រង់ទ្រាយធំមួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសប្រេស៊ីល ដកស្រង់ ដោយសារព័ត៌មាន BBC កាលពីថ្ងៃព្រហស្បតិ៍ត ទី២១ ខែមីនា ឆ្នាំ២០១៩។

លោក Temer បានឡើងកាន់អំណាចជាប្រធានាធិបតីប្រេស៊ីល នៅខែសីហា ឆ្នាំ២០១៦ ក្រោយការទម្លាក់លោកស្រី Dilma Rousself ចេញពីតំណែង ហើយលោកត្រូវបានជំនួសដោយប្រធានាធិបតីបច្ចុប្បន្ន លោក Jair Bolsonaro នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដែលបានជាប់ឆ្នោតកាលពីខែតុលាឆ្នាំមុន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner