ទឹកជំនន់ផ្តាច់ជីវិតមនុស្សជាង១០០នាក់ នៅឥណ្ឌូនេស៊ី
អត្ថបទដោយ៖
Kien Sereyvuth
ចំនួនអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់ដ៏គំហុក និងបំណាក់ដីដែលបានហែកហួរតំបន់ប៉ាពួ ប្រទេសឥណ្ឌូនេស៊ីភាគខាងកើ មនុស្សជាង១ម៉ឺននាក់ បានទៅកាន់ជម្រកបណ្ដោះអាសន្ននានា ហើយជនរងគ្រោះ១០៤នាក់ ត្រូវបានគេបញ្ជាក់ថា បានបាត់បង់ជីវិត និងជាង៩០នាក់នៅតែបន្តបាត់ខ្លួន។
មនុស្សជិត១៦០នាក់រងរបួសក្នុងនោះ ៨៤នាក់របួសធ្ងន់ ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំងៗកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ គ្រោះមហន្តរាយនេះ បានបំផ្លិចបំផ្លាញលំនៅឋានជាង៣០០ខ្នងផងដែរក្នុងខេត្តនេះ។
ក្រុមមន្ត្រីបាននិយាយថា មនុស្សជាច្រើនបានរងរបួសរួមទាំងមុត និងបាក់ឆ្អឹង ចំណែកសាកសពចំនួន ៤០នាក់ដែលមិនទាន់កំណត់អត្តសញ្ញាណ នឹងត្រូវបញ្ចុះក្នុងផ្នូរដ៏ធំមួយនៅថ្ងៃព្រហស្បតិ៍តនេះ។ អ្នករួចជីវិតជាច្រើនខ្លាចថា នឹងមានទឹកជំនន់បន្ថែមទៀត វាយប្រហារតំបន់ប៉ាពួដែលរងគ្រោះធ្ងន់ជាងគេ មានព្រំដែនជាប់ជាមួយប្រទេសប៉ាពួញូហ្គីណេ៕ធ.ដ