រថយន្តស្តារិចបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស្តារិចបោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ និងវៀច១កង់ ចំណែករថយន្តបង្កគងលើទ្រូងផ្លូវទៅមុខលែងរួច កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅមុខផ្សារ៧មករា ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AU-8038 ធ្វើដំណើរទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់១កង់ និងវៀច១កង់ ចំណែករថយន្តបង្កបានគងលើក្បាលនាគទៅមុខលែងរួច។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ