បុរសម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយបណ្ដាលឲ្យដួលបោកក្បាលស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់ នៅលើផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

សពជនរងគ្រោះមានឈ្មោះ ឆែម ម៉ូលី អាយុ៣៩ឆ្នាំ មុខរបបជាងសំណង់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-9068 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូជនរងគ្រោះបាក់កខាងមុខរងការខូចខាតយ៉ាងដំណំ ឯម្ចាស់ម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌច្បារអំពៅ រង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner