អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទស្តីពី «បច្ចុប្បន្នភាពនៃផែនការថាមពលអគ្គិសនី»

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី «បច្ចុប្បន្នភាព នៃផែនការថាមពលសាធារណៈ (អគ្គិសនី)» វេលាម៉ោង៣៖០០រសៀល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យ។

សេចក្តីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងទៀតថា វាគ្មិនកិត្តិយសនៅក្នុងសន្និសីទសារព័ត៌មាននេះ គឺលោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner