ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបញ្ជាក់ថា៖ វិស័យពុទ្ធចក្ររីកចំរើនទៅបាន ដោយសារមានសុខសន្តិភាពទើបមានការអភិវឌ្ឍន៍
នេៈជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នាយឧត្តម សេនីយ៍បណ្ឌិត សាស្រ្តចារ្យសេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកជំទាវ ដែលបានលើកឡើងនៅក្នុងពិធីបុណ្យឆ្លងដងទង់ បញ្ចុៈបឋមសិលាកសាងកុដិ្ឋ និងឆ្លងសមិទ្ធផលនានា នៅវត្តនគជវរាម ហៅវត្តរាយប៉ាយ ស្ថិតក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។
ទាំងនេៈគឺជាសមិទ្ធផលថ្មីៗ បន្ថែមទៀតផ្នែកពុទ្ធចក្រ ដែលត្រូវបានកសាងឡើងនៅលើទឹកដី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកពង់ចាម តាមរយៈថវិកាផ្ទាល់របស់ឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងមានចូលរួមចំណែកជាថវិកា និងសំភារៈផ្សេងៗពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុៈជើងវត្ត និងសម្បុរសជននានា និងជាសក្ខីភាព ដែលបានឆ្លុៈបញ្ចាំង ពីទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានសទ្ធាជ្រៈថ្លា មានការគោរពប្រណិប័តន៍ និងការលើកតម្លៃព្រៈពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា សមិទ្ធផលទាំងនេៈអាចកើតឡើងបានដោយសារប្រទេសជាតិរបស់យើងមានសុខសន្តិភាព និងស្ថិរភាពសង្គម ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រៈរាជាណាចក្រកម្ពុជា។ សម្តេចបានដើរតួនាទីជាអគ្គមគ្គុទេសដ៍ឆ្នើម និងជាអគ្គស្ថានិកនៃសន្តិភាព ដែលបានដាក់ចេញនូវនយោបាយឈ្នៈៗដោយជោគជ័យ និងដឹកនាំប្រទេសកម្ពុជាអោយមានសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យដូចសព្វថ្ងៃនេៈ។ ឯកឧត្តម បានគូសបញ្ជាក់ថា ហេតុនេៈយើងត្រូវរួមគ្នាដើម្បីរក្សាសន្តិភាព អោយបានគង់វង្ស ពីព្រោៈសន្តិភាព គឺជាមូលដ្ឋានគ្រឹះ និងជាឱកាសនៃវឌ្ឍនភាពជាតិ ព្រមទាំងបន្តបោៈឆ្នោតគាំទ្រគណៈបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិបន្តបន្ទាប់ទៀត។
ឯកឧត្តម សេង ផល្លី បានផ្តាំផ្ញើដល់ក្មួយៗដែលជាយុវជនជំនាន់ក្រោយ ត្រូវខិតខរៀនសូត្រព្រមទាំងបានអំពានាវដល់លោកយាយ លោកតា ពូ មីង បងប្អូនទាំងអស់ បញ្ជូនកូនចៅទៅសិក្សារៀនសូត្រអោយបានគ្រប់ៗគ្នាពីព្រោៈមានតែការសិក្សារៀនសូត្រក្រេបយកចំណេៈដឹងនោៈទេ ដែលអាចរំដោៈយើងចេញផុតពីភាពក្រីក្រ ហើយជាលទ្ធផលនាំអោយគ្រួសារយើងមានកិត្តយស ។
នៅក្នុងឱកាសនេៈ ឯកឧត្តមសាស្ត្រចារ្យ សេង ផល្លី និងលោកជំទាវបាន ប្រគេនបច្ច័យសម្រាប់ កសាងបន្ត១២លានរៀល បន្ទប់ទឹក២ និងស៊ីម៉ងត៍៣០តោន ព្រមទាំងបាននាំយកអំណោយជាក្រណាត់ ស និងថវិកា ចែកជូនលោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នូវសៀវភៅ បិច និងបានឧបត្ថម្ភនៅថវិកាមួយចំនួនដល់កម្លាំងការពារផងដែរ។