សម្តេចពិជ័យសេនាទៀ បាញ់ ៖កងទ័ពនៅតែបន្តពង្រឹងកិច្ចការពារទឹកដីមាតុភូមិ រួមសុខរួម ទុក្ខជាមួយ ប្រជាជនដោយស្ម័គ្រស្មោះ
ភ្នំពេញ
សម្តេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា កងទ័ពនៅតែបន្តពង្រឹងកិច្ចការពារទឹកដីមាតុភូមិទោះបីជាមានសុខសន្តិភាពពេញផ្ទៃប្រទេសក៍ពិតមែនក៍កងទ័ពនៅតែមានតួរនាទីឈានមុខរួមសុខរួមទុក្ខជាមួយប្រជាប្រជាជនគ្រប់ពេលវេលានិងប្តូរអាយុជីវិតដើម្បីរក្សានូវសុខសន្តិភាពជូនប្រទេសជាតិ មិនអោយជនណាមួយបំផ្លាញដាច់ខាតទោះបីក្នុងកាលះទេសៈណាក៍ដោយ។សម្តេចពិជ័យសេនាថ្លែងបែបនេះនៅល្ងាចថ្ងៃទី២១ខែមីនាឆ្នាំ២០១៩ខណៈអញ្ជើញជាអធិបតីក្នុងឱកាសបិទសិក្ខាសាលាស្តីពី”សម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល”ដែលបានប្រារព្ធនៅវិមានសន្តិភាព។
នៅក្នុងឱកាសសសិក្ខាសាលានាថ្ងៃនេះ ដែរលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងកាពារជាតិនិងជាប្រធានក្រុមការ ងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រី ភាពមានប្រសាសន៏បញ្ជាក់ថា, គោល បំណងនៃសិក្ខាសាលានេះគឺដើម្បីពិនិត្យឡើងវិញនូវលទ្ធភាពការងារសម្ព័ន្ធ មេត្រី ភាពរយៈពេក៣ឆ្នាំកន្លងមក ដើម្បី លើក ទឹកចិត្តដល់ដៃគូសម្ព័ម្ធមេត្រីភាព ឲ្យធ្វើសកម្មភាព ពង្រឹងការងារសម្ព័ន្ធមេត្រី ភាព ឲ្យបានសកម្មបន្ថែមទៀត។ពង្រឹងនិងពង្រីកសមិទ្ធិផលការងារសម្ព័ន្ធមេត្រី ភាពនិងតម្រង់ទិសឲ្យមានគុណប្រយោជ ន៏ ជាយុទ្ធសាស្ត្រយូរអង្វែង គៀងគរទាក់ ទាញ ឲ្យបានច្រើនបន្ថែមទៀត នូវការ ចូលរួមចំណែករបស់កិច្ចការសម្ព័ន្ធមេត្រី ភាព ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមគ្រួសារយោធិន ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ ក៏ដូចជាការត្រៀមនៅពេលចូលនិវត្តន៏ ទៅរស់នៅ ក្នុងសង្គមស៊ីវិល។
ការងារសម្ព័ម្ធមេត្រីភាព ជានិច្ចកាលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីយកចិត្តទុក ដាក់ជំរុញអនុវត្តឲ្យស្ថិតនៅជាប្រពៃល្អផូរ ផង់ជាពិសេសនៅក្នុងដំណាក់កាលថ្មី ដែលកងយោធពលខេមរភូមិន្ទបានខិតខំកសាងពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិ និងត្រៀមខ្លួនដើម្បីការពារអធិប តេយ្យ បូរណភាពទឹកដី និងថែរក្សាសណ្តាប់ធ្នាប់ សាធារណៈបំរើឲ្យភូមិឃុំ មានសុវត្ថិភាព។
បច្ចុប្បន្នការងារសម្ព័ម្ធមេត្រីភាព មានស្ថាប័នរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជននិងសប្បុរសជន សរុបចំនួន៣២០បាន ចង សម្ព័ម្ធមេត្រីភាព ជាមួយ៨៩កងឯកឯកភាពនៃកងយោធពលខេមរភូមិន្ទ។
នាឱកាសនោះដែរសម្តេចពិជ័យសេនាទៀ បាញ់ក៍មានប្រសាសន៏លើក ឡើងថា; សិក្ខា សាលាថ្ងៃនេះ គឺជាឱកាសដ៏វិសេស វិសាលមួយដែលបានរៀបចំ ឡើង ក្នុងគោលបំណង ដើមី្បព ង្រឹ ងនិងជំរុញការយកចិត្តទុដាក់ដល់ការ អនុវត្តការងារ សម្ព័ន្ធ មេត្រីភាព ដែលជាកិច្ចការ ដ៏មានសា រៈសំ ខាន់ ហើយក៏ជាឱកាសមួយដើម្បី ពិនិត្យ វាយ តម្លៃឲ្យបានគ្រប់ជ្រុង ជ្រោយ នូវអ្វីដែលយើងអនុវត្តបានកន្លង មក អ្វីដែលយើង អនុវត្តមិនទាន់បាន បទ ពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ និង ទិសដៅភារកិច្ច សម្រាប់ អនុវត្ត នាពេលខាងមុខ ប្រកបដោយភាពរលូន និងសម្រេចបានជោគជ័យ តាមគោលដៅ ដែល អង្គសិក្ខាសាលា។
សម្តេចពិជ័យសេនាបានថ្លៃង អំណរគុណដល់ ម្ចាស់ ជំនួយ ទាំង អស់ ដែល បាន រួម ចំ ណែក ដ៏ ថ្លៃ ថ្លា ក្នុង កិច្ច ការពារ ជាតិ ដោយ ស្មារតី ស្នេហា ជាតិ ដ៏ស្មោះ ស្ម័គ្រ។ក្នុងនាម រាជ រដ្ឋា ភិបាល កម្ពុជា និង ក្នុង នាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែង ការអបអរ សាទរ និង វាយ តម្លៃខ្ពស់ ចំពោះលទ្ធផល ការងារសម្រេច បានក្នុងរយៈពេលកន្លង មក របស់អង្គភាព កងទ័ព និងកងគរបាល ជាតិ ដែលបាន បំពេញបេសកកម្ម ដ៏ ឧត្តុង្គ ឧត្តម ក្នុង ការការពារ អធិបតេយ្យ ភាព បូរណភាព ទឹកដី នៃ ព្រះរាជា ណាចក្រកម្ពុជា ប្រកប ដោយ ការប្តេជ្ញាចិត្តខ្ពស់ ឆន្ទៈ មោះមុត វិន័យ ថ្លៃថ្នូរ ស្មារតី ស្នេហាជាតិ និងការតស៊ូអត់ធ្មត់ អង់ អាច ក្លាហាន ដោយឈរជើងយ៉ាងរឹងមាំ ត្រៀម ការពារទឹកដីមាតុភូមិមិនអោយបាត់បង់ឡើយ។
សម្តេចពិជ័យសេនាទៀ បាញ់ មានប្រសាសន៏បញ្ជាក់ទៀតថា, ទោះជា ពេល ប្រទេស ជាតិ មាន សន្តិភាព ទាំងស្រុងក្តី ក៏កងកម្លាំង ប្រដាប់ អាវុធ ទាំង អស់ មាន តួនាទី តែង តែ ឈានមុខ រួមសុខរួម ទុក្ខ ជា មួយ ប្រជាជន និង ជួយ ទំនុក បម្រុង ប្រជាជន ជួយ សម្រាល នូវ ទុក្ខ លំបាក គ្រប់បែបយ៉ាងរបស់ប្រជាជន ជាពិសេស នៅពេលប្រជាជនជួប ការលំបាក ដូចជាពេលមានគ្រោះ រាំងស្ងួត ទឹក ជំនន់ និង គ្រោះ មហន្តរាយ ធម្មជាតិ ផ្សេងៗទៀត។ ដូចគ្នាដែរប្រជាជន និងស្ថាប័ន អង្គភាព ស៊ីវិល ក៏ត្រូវមានតួនាទី សំខាន់ រួមចំណែក ក្នុង ចលនា ការពារ ជាតិ របស់យើង ពោល គឺ ជាប្រភពមិនចេះរីងស្ងួតនៃការផ្គត់់ផ្គង់កម្លាំងជ្រើសរើសទ័ព ប្រភព នៃ កម្លាំងធនធាន និងការលើកទឹកចិត្តដល់កងទ័ពជានិច្ច។ រាជរដ្ឋាភិបាលកម្ពុជាបាន ចេញសេចក្ដី សម្រេច ស្ដីពីការរៀបចំ ការចង សម្ព័ន្ធមេត្រីភាព រវាងកងទ័ព កង នគរបាល ជាតិ ជាមួយ ស្ថាប័ន អង្គភាព ស៊ីវិល ក្នុង គោល បំណងលើកទឹកចិត្ត ស្ថាប័ន អង្គភាព ស៊ីវិល ឲ្យរួមចំណែក ក្នុង វិស័យ ការពារ ជាតិ និង ជួយដោះស្រាយការលំបាកនានា របស់ អង្គភាព កងកម្លាំង ប្រដាប់ អាវុធ យើង ឲ្យ បាន ប្រសើរ ឡើង មួយ កម្រិតទៀត ក៏ ដូច ផ្សា ភ្ជាប់ សមរភូមិមុខ និងសមរភូមិ ក្រោយមាន ទំនាក់ទំនងជិតស្និទ្ធ ជាមួយ គ្នា រួម ចំណែក ការ ពារ ជាតិ មាតុភូមិ។
ជាលទ្ធផល ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាច្រើន បានចុះជួប សំណេះ សំណាល ផ្តល់ជំនួយ ជាស្បៀងអាហារ អាវ ភ្លៀង អាវរងារ សម្ភារៈ ផ្សេងៗ ថ្នាំពេទ្យ សាងសង់បន្ទាយ លេណដ្ឋាន និងផ្តល់ ថវិកា ជាច្រើន ដល់ អង្គភាព កងទ័ព និងកងនគរបាល យើងចុះ សួរ សុខ ទុក្ខ កង កម្លាំង ប្រដាប់ អាវុធ យើង ដល់ ទីតាំង ឈរ ជើង យ៉ាង ស្រស្រាក់ សស្រាំ។ បើគិតជាថវិកាមាន ចំនួន រាប់ រយ លានដុល្លារអាមេរិក៕