មន្ត្រីអន្តោប្រវេសន៍ ត្រូវធ្វើលិខិតឲ្យបានច្បាស់លាស់ដល់ជនបរទេស និង ស្នើរគ្រប់សមត្ថកិច្ចដែលមានការពាក់ព័ន្ធនៅតាមមូលដ្ឋានត្រូវយកចិត្តទុកដាក់គ្រប់គ្រងជនអន្តោរប្រវេស្តិ៌

អត្ថបទដោយ៖
Kien Sereyvuth

(រតនគិរី)÷ ការជំរុញទៅដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ឯកឧត្តមនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះគឺនៅក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រងជនបរទេសបែបអន្តោប្រវេសន៍ និងលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ការទទួល  ការដាក់ពាក្យសុំប្រកាសទទួលស្គាល់និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅខេត្តរតនគិរី នាព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ក្នុងសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថាមន្ត្រីអន្តោប្រវេសន៍ទាំងអស់ត្រូវអនុវត្តតាមផែនការលេខ០១០ផ,ក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥របស់ក្រសួងមហាផ្ទៃស្តីពីការអនុវត្តការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានហ្មឺងម៉ាត់។

ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថាជនបរទេសបែបអន្តោប្រវេសន៍ចែកចេញជា៣%
១-អន្តោប្រវេសន៍បែបទស្សនះកិច្ច
២-អន្តោប្រវេសន៍ វិនិយោគ
៣-អន្តោប្រវេសន៍អចិន្រ្តៃយ៍។

ហើយជនបរទេសបែបអន្តោប្រវេសន៍ត្រូវមានឯកសារអោយបានគ្រប់គ្រាន់តាមបែបបទនិតិវិធីរបស់ព្រះរាជាណាចក្រកម្ពុជា មន្រ្តីអន្តោប្រវេសន៍ត្រូវតែធ្វើលិខិតអោយបានច្បាស់លាស់ដល់ជនបរទេសមិនត្រូវរើសអើងពូជសាសន៍ឡើយ ហើយស្នើរអោយគ្រប់អធិការក្រុងស្រុកធ្វើបញ្ជីគ្រប់គ្រងគ្រួសារជនបរទេសបែបអន្តោប្រវេសន៍នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងអោយបានច្បាស់លាស់ស្នើរគ្រប់បណ្ដាសមត្ថកិច្ចដែលមានការពាក់ព័ន្ធនៅតាមមូលដ្ឋានត្រូវពិនិត្យនិងប្រុងប្រយ័ត្នក្នុងការចេញរាល់ឯកសាររដ្ឋបាលកម្ពុជាផ្សេញៗដល់ជនបរទេស។និងត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋអោយចេះរាយការណ៍ជូនដល់សមត្ថកិច្ចដែលជនបរទេសមកស្នាក់នៅ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner