ប្រពន្ធម្ចាស់គោយន្ត សុំកិច្ចអន្តរាគមន៍ ពីលោកព្រះរាជអាជ្ញាខេត្ត និងលោកស្នងការខេត្ត មន្ត្រីនគរបាលចរាចរណ៍ខេត្ត បានឃាត់ខ្លួន អ្នកក្រ បើកគោយន្តកិនស្រូវម្នាក់ ស៊ីឈ្នួលតាមភូមិ ដែលគាត់បានបើកបរខាងស្ដាំរបស់គាត់មិនបានខុសផងនោះអយុតិធម៏ណាស់ចំពោះរូបគាត់
កំពង់ឆ្នាំង:ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រហូតដល់ថ្នាក់ មន្ត្រីនគរបាលចរាចរណ៍ ខេត្តឃាត់ខ្លួនបុរសម្នាក់ ទាំងអយុត្តិធម៍ ប្រពន្ធរបស់បុរសអ្នកបើកបរគោយន្ត សំណូមពរ ស្នងការនគរបាលខេត្ត ជួយផ្តល់យុត្តិធម៍ដល់
គាត់ផង។
ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង
06:30 នាទី នៅចំណុច”សាលាបឋមសិក្សាព្រះទ្វារ ” រវាងម៉ូតូសង់ ០១៣ ទៅបុក ជាមួយគោយន្តកិនស្រូវចល័ត នៅ
ក្នុងភូមិពង្រ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយស្ត្រីចំណាស់ម្នាក់ ទិញបន្លែ ជិះពីលិចទៅកើត ហើយបានទៅបុកគោយន្តកិនស្រូវចល័តតាមភូមិ ដែលនៅស្តាំដៃរបស់គាត់ ។
បុរសបើកបរគោយន្តខាងលើនោះ មិនបានរត់គេចឡើយ និងជួយលើក ដោយគាត់យល់ថា មិនមែនជាអ្នកខុស បន្ទាប់មកសមត្ថកិច្ចចរាចរណ៍ខេត្ត បានមកដល់ ធ្វើការឃាត់ខ្លួនគាត់ យកទៅកាន់ការិយាល័យស្នងការនគរបាលខេត្ត មានសាក្សីនៅកន្លែងកើតហេតុនោះបានដឹងលឺច្រើនថាអ្នកជិះម៉ូតូជិះរេចង្កូតទៅបុកគោយន្តនោះតែម្ដង។
ម្ចាស់គោយន្តមានឈ្មោះ ហេង សារ៉ុន ភេទប្រុសអាយុ៤២ ឆ្នាំ ស្នាក់នៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុកកំណើត នៅកំពង់ចាម មានមុខរបរ បើកគោយន្តស៊ីឈ្នួលកិនស្រូវចល័តតាមភូមិ មានប្រពន្ធឈ្មោះ ប៉ិល ដានី អាយុ៣៧ឆ្នាំ មាន
កូន២នាក់ម្ចាស់គោយន្តគាត់មានទឹកចិត្តជួយ១លានរៀលដល់ស្ត្រីបើកបរម៉ូតូដែលបានបើកបរញ្ច្រាស់ ដោយគាត់សំអាងថា ព្រោះគាត់មិនមែនអ្នកខុសទេ។
ប៉ុន្តែភាគីខាងម៉ូតូមិនព្រម ខាងម៉ូតូទារលុយពីគោយន្ត ៦០០០ដុល្លារពិតជាអច្ចារ្យណាស់បើកបរម៉ូតូខុសទៅបុកខាងស្ដាំគេហើយទាលុយគេទៀត។បច្ចុប្បន្នគោយន្តនិងម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំពង្រ។