ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកថ្នាំញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានរក្សាទុកថ្នាំញៀនជាប់នឹងខ្លួន ហើយជិះម៉ូតូឆ្លងកាត់ទីតាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចត្រួតពិនិត្យឃាត់ខ្លួនតែម្ដង កាលវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។ ជនសង្ស័យឈ្មោះ ជា  សុភក្ត្រ័ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តគពង់ចាន។ សមត្ថកិច្ចដកហូតបាន៖ ក្រាមសថ្លា០១ថង់តូច។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួន គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើ ឃើញជនសង្ស័យ កំពុងជិះម៉ូតូឌុបមកដល់គោលដៅប្រតិបត្តិការ ដោយមានការសង្ស័យកម្លាំងល្បាតហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន ក៏រកឃើញវត្ថុតាងខាងលើ រួចកម្លាំងបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner