ស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល ដោយសារជំងឺគាំងបេះដូង
ភ្នំពេញ៖ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលកាលពីវេលាម៉ោង០៧ និង០០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួល ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សពឈ្មោះ វៀន សុភ័ណ្ឌ អាយុ៣៧ឆ្នាំ មុខរបរអ្នកធ្វើអនាម័យ ស្នាក់នៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា នៅចំណុចខាងលើ មានមនុស្សស្រីម្នាក់ ដេកស្លាប់ក្នុងបន្ទប់។ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចយើង សហការជាមួយការិយាល័យកោសល្យវិច្ច័យវិទ្យាសាស្ត្រ និងតាមការពិនិត្យសន្និដ្ឋាន របស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា សពខាងលើ ស្លាប់ដោយជំងឺគាំងបេះដូង និងជំងឺរាំរ៉ៃ។ បច្ចុប្បន្ន សពខាងលើត្រូវបានតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរងចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី៕ធ.ដ