ឆ្នាំ២០១៨កន្លងទៅ ការលក់ទូរសព្ទ Oppo នៅលើពិភពលោកមានកំណើន៣៨,៦%

អត្ថបទដោយ៖
Kien Sereyvuth

អ្នកគ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុនទូរសព្ទ Oppo ប្រចាំកម្ពុជា បានអះអាងថា ការលក់ទូរសព្ទ Oppo នៅលើពិភពលោក មានអត្រាកំណើនកើនឡើងរហូត៣៨,៦% ស្របពេលដែលអាត្រាការលក់ទូរសព្ទផ្សេងៗ នៅលើពិភពលោក មានការថយចុះ។

ក្នុងពិធីសម្ពោធទូរសព្ទ Oppo F11 Pro ដែលនាំមកចែកចាយនៅលើទីផ្សារកម្ពុជា នាល្ងាច ថ្ងៃទី២០ ខែមិនាម្សិលមិញនេះ លោកឡៅ ខេងប៊ុង អ្នកគ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុនទូរសព្ទ Oppo ប្រចាំកម្ពុជា បានបង្ហាញតួលេខកំណើននៃការលក់ទូរសព្ទ Oppo នៅលើពិភពលោកថា ឆ្នាំ២០១៨កន្លងទៅនេះ អត្រាការលក់ទូរស័ព្ទ Oppo នៅលើពិភពលោកមានអាត្រាកំណើនកើនឡើងរហូតដល់៣៨,៦% ដែលជាអត្រាខ្ពស់ប្រចាំឆ្នាំ ពេលដែលអាត្រាការលក់នៃក្រុមហ៊ុនទូរសព្ទមួយចំនួនមានការថយចុះប្រមាណជាង៤,១% នៅលើពិភពលោក។

លោកបានអះអាងទៀតថា កក្តាដែលជំរុញឲ្យអាត្រាកំណើនការលក់របស់ Oppo កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែទូរសព្ទ Oppo ហ៊ានបង្កើតនូវអ្វីដែលជាបច្ចេកវិទ្យាទំនើបថ្មីៗជាក់ស្តែង ដូចជា ទូរសព្ទ Oppo F11 Pro នេះជាដើម ត្រូវបានក្រុមហ៊ុន រចនាម៉ូដល្អឥតខ្ចះទៅតាមការនិយមនៃសម័យទំនើប។

លោក ឡៅ ខេងប៊ុង បញ្ជាក់ទៀតថា ការបង្ហាញវត្តមានទូរសព្ទ Oppo F11 Pro ២០១៩ នៅ ទីផ្សារកម្ពុជា លោក សង្ឈឹមជឿជាក់ថា អតិថជននឹងមានការគាំទ្រប្រើប្រាស់ច្រើន ដ្បិតទូរសព្ទ Oppo F11 Pro ត្រូវបានបញ្ចូលនូវកម្មវិធីបច្ចេកវិទ្យាទំនើបថ្មីៗលឿន និងកាមេរ៉ាជួយពន្លឺ នៅកន្លែងងងឹត ថតរូបភាពភ្លឺច្បាស់ល្អ។

សូមបញ្ជាក់ថា  Oppo គឺជាក្រុមហ៊ុនទូរសព្ទ Smart Phone ឈានមុខគេ ក្នុងពិភព ដោយក្នុងរយៈពេល១០ឆ្នាំមកនេះ Oppo បានពង្រីកប្រតិបត្តិការរបស់ខ្លួន ទាំងក្នុងតំបន់ និងអន្តរជាតិ ប្រមាណជា៤០ប្រទេសរួចមកហើយ ដែលមានមជ្ឈមណ្ឌលស្រាវជ្រាវចំនួន៦ ទូទាំងពិភពលោក និងមជ្ឈមណ្ឌលរចនាអន្តរជាតិប្រចាំទីក្រុងឡុងដ៍ ដែលមានក្រុមការងារប្រមាណជា៤ម៉ឺននាក់ ក្នុងការបង្កើតច្នៃប្រឌិតថ្មីៗដើម្បីបំពេញសេចក្តីត្រូវការឥតឈប់ឈរនៅជុំវិញពិភពលោក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner