ព្រះរាជអាជ្ញារងដោះលែង ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌសែនសុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញជនសង្ស័យ៣នាក់ ពាក់ព័ន្ធបទល្មើស ហិង្សានៅខណ្ឌសែនសុខ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ  បន្ទាប់ពីនគរបាលកសាងសំណុំរឿងបញ្ជូនបញ្ជូនទៅតុលាការ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន សម្រេចដោះលែងឲ្យត្រលប់ទៅវិញ ទី១)ឈ្មោះ ឈួន ហួត  ភេទប្រុស អាយុ ២៧ឆ្នាំ ទី២)ឈ្មោះ ឈួន ឡែន ភេទប្រុស អាយុ២០ឆ្នាំ និងទី៣ឈ្មោះ វន សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ។ ពាក់ព័ន្ធករណីនេះអ្នកព័ត៌មាន ពុំទាន់អាចសុំការបញ្ជាក់ពីមូលហេតុ ដែលលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន សម្រេចដោះលែងក្រុមជនសង្ស័យបានទៅឡើយទេ ព្រោះលោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យអយ្យការ មិនទាន់ឆ្លើយសំណួររបស់អ្នកព័ត៌មាន។

សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើសបង្កហិង្សាដោយចេតនា វាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យមានការរងរបួស នៅផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner