លោកស្រី Theresa May អំពាវនាវឲ្យអឺរ៉ុបពន្យារពេល Brexit ក្រោយកិច្ចព្រមព្រៀងរបស់ខ្លួនត្រូវសភាទាត់ចោល
អត្ថបទដោយ៖
Kien Sereyvuth
អង់គ្លេស៖ ក្រោយកិច្ចព្រមព្រៀងរបស់ខ្លួនត្រូវបានសភាទាត់ចោលនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានស្នើសុំសហភាពអឺរ៉ុបពន្យារពេល Brexit រហូតដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខ ហើយថា លោកស្រីបានប្រគល់សំណើនេះ ឱ្យទៅប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk រួចហើយ។
ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ សមាជិកសភាខ្លះបានចាត់ទុកថា ការពន្យារពេល Brexit គឺជាទង្វើក្បត់ឆន្ទៈរបស់ប្រជាជន ហើយបើតាមការគ្រោងទុកនោះ អង់គ្លេសត្រូវចេញពីសហភាពអឺរ៉ុប ឬ Brexit នៅថ្ងៃទី២៩ ខែមីនាខាងមុខ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង Brexit ជាមួយសហភាពអឺរ៉ុបរបស់លោកស្រី May ត្រូវបានសភាបដិសេធ ដូច្នេះលោកស្រីមានជម្រើសតែ២គត់ នោះគឺពន្យារពេល ឬក៏ចាកចេញពីសហភាពអឺរ៉ុបតាមគ្រោងទុក ដោយគ្មានកិច្ចព្រមព្រៀងជាមួយប្លុកអឺរ៉ុប៕ធ.ដ