មេដឹកនាំនូវែលសេឡង់ជំរុញឱ្យពិភពលោក ចូលរួមប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍
អត្ថបទដោយ៖
Kien Sereyvuth
នូវែលសេឡង់៖ រដ្ឋាភិបាលនូវែលសេឡង់ បានទទូចឱ្យពិភពលោកចូលរួមប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍ ក្រោយកើតមានករណីបាញ់សម្លាប់មនុស្ស៥០នាក់នៅឯវិហារអ៊ីស្លាមចំនួន២ ក្នុងទីក្រុង Christchurch។
នៅក្នុងថ្ងៃពុធនេះ មនុស្សរាប់រយនាក់ បានចូលរួមក្នុងពិធីបុណ្យបញ្ចុះសពជនរងគ្រោះនៃការវាយប្រហារភេរវកម្មបាញ់សម្លាប់មនុស្ស៥០នាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ខណៈជនសង្ស័យភេរវករឈ្មោះ Brenton Tarrant មានអាយុ២៨ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលីត្រូវបានចោទប្រកាន់ពីបទឃាតកម្ម។
ក្រៅពីការអំពាវនាវខាងលើនេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ក៏បានទាត់ចោលផងដែរ នូវការយល់ឃើញថា ការកើនឡើងនៃជនអន្តោប្រវេសន៍ គឺជាការដុតបញ្ឆេះការរើសអើងពូជសាសន៍៕ធ.ដ