គណៈប្រតិភូសហភាពអឺរ៉ុបជួបរដ្ឋមន្ត្រីការបរទេសកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

គណៈប្រតិភួសហភាពអឺរ៉ុប បានអញ្ជើញជួបឧបនាយករដ្ឋមន្ដ្រីលោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសនៅល្ងាចថ្ងៃ២០មីនានេះ ពាក់ព័ន្ធនឹងបញ្ហាពន្ធអនុគ្រោះ EBA។ មន្ត្រីអ្នកនាំពាក្យ ក្រសួងការបរទេសលោក កេត សោផាន់ បានថ្លែងថា លោកស្រី ផាវឡា ផេមផាឡូនី និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្ដេជ្ញាចិត្តរួមគ្នាថា នឹងរក្សាស្ថានភាព EBA មិនឲ្យបាត់បង់ពី កម្ពុជាឡើយ។ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានប្រាប់គណៈប្រតិភូសហភាពអឺរ៉ុបថា រដ្ឋាភិបាលកម្ពុជា នឹងបន្ដអនុវត្តនូវវិធានការទាំងឡាយ ដែលបានលើកឡើងក្នុង សេចក្ដី ថ្លែងការណ៍របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។ សេចក្តីរាយការណ៍បានបន្តថា ចំណែក ក្រុមការងារសហភាពអឺរ៉ុប ក៏បានបង្ហាញនូវមោទនភាព ដែលបានជួយកម្ពុជា រយៈពេល២០ឆ្នាំមកនេះ ទទួលបានជោគជ័យ និងរួមចំណែកការអភិវឌ្ឍនៅកម្ពុជាជាមួយរាជរដ្ឋាភិបាលផងដែរ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner