សម្តេចតេជោបញ្ជាក់វត្តមានមិនអាចខ្វះបានរបស់CPP ដើម្បីការពារសន្តិភាពនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

សកម្មភាពរបស់ក្រុមធ្វើនយោបាយប្រឆាំងក្រៅស្រុកដែលញុះញង់រកការបះបោរពីកងកម្លាំងប្រដាប់អាវុធ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បានជំរុញឲ្យវត្តមានរបស់គណបក្ស ប្រជាជនកម្ពុជា កាន់តែក្លាយជាភាពចាំបាច់មិនអាចខ្វះបានឡើយ។ គួររំលឹកថាកាលពីចុងសប្តាហ៍កន្លងមកនេះ ក្រុមធ្វើនយោបាយប្រឆាំង នៅក្រៅស្រុក បានធ្វើការជួបជុំបក្ខពួកនៅក្នុង ក្រុងឡូវ៉ែល រដ្ឋម៉ាសាឈូសិត ជាមួយនឹងការដាក់ចេញនូវផែនការប៉ុនប៉ងផ្តូលរំលំរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្ម ករប្រមាណជាងមួយម៉ឺននាក់នៅក្នុងខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា សម្តេចនឹងបន្តវត្តមានជានាយករដ្ឋមន្ត្រីរហូតដល់ក្រុមទាំងនោះបាត់បង់ពីភពដែនដីនេះ ក្នុងផែនការដើម្បីប៉ុន ប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានោះផងដែរ ក្រុមប្រឆាំងនៅក្រៅស្រុកបានឃោសនារឿង ការដកប្រព័ន្ធពន្ធអនុគ្រោះ EBA ដែលសហភាពអឺរ៉ុបបានប្រកាសនីតិវិធីព្យួរបណ្តោះអាសន្ន និងកំពុងប្រើប្រាស់រយៈ១២ខែដើម្បីការបន្តពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាពនៃការអនុវត្តកាតព្វកិច្ចក្នុងបទបញ្ញតិ្តលេខ 978/2012។

មន្ត្រីអឺរ៉ុបដែលស្វែងយល់អំពីកាតព្វកិច្ច EBA បានមក ដល់កម្ពុជាក្នុងសប្តាហ៍នេះហើយ។ សេចក្តីរាយការណ៍បានអោយដឹងថាប៉ុន្តែមេខ្លោងក្រុមប្រឆាំងនៅក្រៅស្រុក លោក សម រង្ស៊ី បានព្យាយាមសរសេរលិខិតមួយទៅមន្ត្រីសហភាពអឺរ៉ុបនៅមុនពួកគេបានមកដល់កម្ពុជាដើម្បី រកការជំរុញឲ្យគណៈកម្មការអឺរ៉ុបផ្តាច់ពន្ធអនុគ្រោះ EBA នោះពីកម្ពុជា។ នៅជាមួយគ្នានេះផងដែរ សេចក្តី រាយការណ៍បានអោយដឹងថា ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប ដែលបានមកដល់កម្ពុជា ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សហភាពអឺរ៉ុបមកកម្ពុជានា ពេលនេះ គឺមិនមែនមកដក EBA ពីកម្ពុ ជានោះឡើយ។

បន្ថែម៖ ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះ EBA នោះផងដែរ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ទៀតថា កម្ពុជា បើសិនជាមានការដកប្រព័ន្ធពន្ធអនុគ្រោះពីកម្ពុជានោះពិតមែន ក៏មិនអាចធ្វើ ឲ្យកម្ពុជាបានរងគ្រោះ ដល់ការស្លាប់សេដ្ឋកិច្ចនោះដែរ។ សម្តេចបានថ្លែងថា បញ្ហាធំរបស់កម្ពុជា គឺកំណែទម្រង់ និងសម្តេចបានបង្ហើប ទៀតថា នៅថ្ងៃទី២៩មីនាខាងមុខនេះ សម្តេចនឹង បញ្ចេញកញ្ចប់នៃកំណែទម្រង់នោះ ជាមួយការធានាថាសេដ្ឋកិច្ចកម្ពុជា នឹងមិនរងផលប៉ះពាល់ដោយសារឥទ្ធិពលពីខាងក្រៅនោះឡើយ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner