យុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថាន “ស្តីពីផលប៉ះពាល់ដែលបណ្តាលមកពីការចោលសំរាមសំណល់រឹង ចំពោះសុខភាព និងបរិស្ថាន “

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងកម្មវិធីយុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថានស្តីពីផលប៉ះពាល់ពីការចោលសំណល់រឹង សំរាមចំពោះសុខភាព និងបរិស្ថាន ក្នុងខេត្តបាត់ដំបង ដែលបានប្រព្រឹត្តទៅនៅទីលានសួនច្បារ នាគសន្តិភាព ក្រុង-ខេត្តបាត់ដំបង រៀបចំដោយក្រុមការងារនៃក្រសួងបរិស្ថាន ជាមួយរដ្ឋបាលខេត្តបាត់ដំបង និងសាលាក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិប តីភាពឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ជាតំណាងឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗ មួយចំនួនក្នុងខេត្ត, សាលាក្រុង មន្ទីរជំនាញ លោកគ្រូ អ្នកគ្រូ ជាពិសេសក្មួយៗសិស្សានុសិស្សប្រមាណ៥០០នាក់។

        ថ្លែងនៅក្នុង ពិធីបើកយុទ្ធនាការអប់រំ លើក
កម្ពស់ការយល់ដឹងពីបរិស្ថាន ឯ.ឧ សឿម ប៊ុនរិទ្ទិ
អភិបាលរងខេត្តបាត់ដំបងបានក្រើនរំលឹកដល់ប្រ ជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងក្រុងបាត់ដំប ង ត្រូវចេះទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ដើ ម្បីថែរក្សានូវ សោភ័ណភាពនៅក្នុងទីក្រុង ឲ្យកាន់ តែស្រស់ស្អាតបន្ថែមទៀតដើម្បីរក្សានិងបន្តទទួលមុខតំណែងជាទីក្រុងស្អាតប្រចាំប្រទេស។ ជាមួយ
គ្នានេះឯ.ឧអភិបាលរងខេត្តបាត់ដំបង ក៏បានគូស បញ្ជាក់ទៀតថា៖បទបញ្ជារបស់អាជ្ញាធរខេត្ត ដែលបានដាក់ចេញគឺ៖និងមានវិធានធ្វើការផាកពិន័យ ប្រសិនរកឃើញថាផ្ទះណាមួយមានការទុកដាក់ ឬចោលសំរាមមិនសមរម្យទេនោះ។ឯ.ឧ អភិបាលរ ងខេត្ត សឿម ប៊ុនរិទ្ធ ក៏បានព្រមានបិទគ្លីនិកណា ដែលចោលកាកសំណល់សំរាមវេជ្ជសាស្ត្រលាយឡូកឡំជាមួយនិងសំរាមផ្សេងៗទៀតផ្ដេសផ្ដាស់ហើយចោលពាស់វាលពាសកាល លាយឡំជាមួ យសំរាមផ្សេងទៀត និងទុកដាក់គ្មានរបៀបរៀប រយនោះ នៅពេលណាដែលអាជ្ញាធររកឃើញថាធ្វើនូវទង្វើបែបនេះ នឹងចុះទៅត្រួតពិនិត្យអប់រំមិនស្ដាប់ នៅតែបន្តបែបនេះ គឺអាចឈានដល់ការបិទដោយបញ្ឈប់លែងឲ្យប្រកបអាជីវកម្មបន្តទៀត ។
ដូចនេះសុំឲ្យបណ្ដាសេវាកម្មផ្នែកសុខាភិបាល ទាំ ងនោះ ត្រូវទុកដាក់សំរាមប្រភេទនេះឲ្យបានល្អ ពី ព្រោះវាងាយបង្កគ្រោះថ្នាក់ឆ្លងរោគខ្លាំងជាងគេ។

      ឯ.ឧ ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិ ស្ថាន បានថ្លែងថា៖ ស្របពេលកំណើនប្រជាពល រដ្ឋក៏កាន់តែច្រើន ហើយសេដ្ឋកិច្ចជាតិកាន់តែមានកំណើនទៀតនោះ ធ្វើឲ្យសំរាមមានកាន់តែច្រើន ។
បញ្ហានេះហើយ ទើបរាជរដ្ឋាភិបាល តាមរយៈក្រ សួងបរិស្ថាន បានខិតខំរកទីតាំងដើម្បីទុកដាក់សំ រាមឲ្យបានសមរម្យឬជំរុញដល់អ្នកវិនិយោគនានា ជួយបង្កើតរោងចក្រកែច្នៃសំរាម។ពិសេសកាកសំ ណល់ថង់ផ្លាស្ទិកឲ្យទៅជារបស់អ្វី ដែលអាចប្រើ ប្រាស់បាន ។
     ឯ.ឧ ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិ ស្ថាន ក៏បានសង្កត់ធ្ងន់ទៀតថា៖ចំពោះបញ្ហាកាក សំណល់សំរាមនេះ រាជរដ្ឋាភិបាលមានក្តីកង្វល់ខ្លាំងណាស់ ហើយយុទ្ធនាការនៅថ្ងៃនេះគឺក្នុងគោ លបំណងដោយផ្តោតសំខាន់ដើម្បីលើកទឹកចិត្ត
ប្រជាពលរដ្ឋចូលរួម ឲ្យកាន់តែសកម្ម នៅក្នុងការថែរក្សាបរិស្ថាន និងអប់រំពីរបៀបទុកដាក់សំណល់ឲ្យបានត្រឹមត្រូវ ក៏ដូចជាអប់រំពីជម្រើសនានាដើម្បីកាត់បន្ថយសំរាមនិងចូលរួមផ្សព្វផ្សាយពីផលប៉ះ ពាល់នៃការដុតសំរាម និងដើម្បីឲ្យសាធារណៈជនបានយល់ដឹងនិងចូលរួមអនុវត្តឲ្យបានល្អ លើការ ងារគ្រប់គ្រងសំរាមសំណល់រឹង តាមគោលការណ៍ណែនាំពីបច្ចេកទេស។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner