ចម្ការដូងក្រអូបពុះឡូតិ៍នៅសៀមរាប កំពុងក្លាយជាទីផ្សារត្រូវប៉ាន់របស់អតិថិជន
ខេត្តសៀមរាប៖ ក្រសួងកសិកម្មបានបង្ហាញការគាំទ្រចំពោះក្រុមហ៊ុន ដែលបានមកអភិវឌ្ឍន៍ចំការដូងក្រអូបស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាបយ៉ាងខ្លាំង ខណៈដែលគម្រោងនេះត្រូវគេកត់សម្គាល់ថា ពុះកញ្ជ្រោលតាំងពីមុនបើកការិយាល័យលក់នៅខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមីនានេះ ។ ក្រសួងកសិកម្មបានចាត់ទុកថា នេះជាគម្រោងលើកកម្ពស់វិស័យកសិកម្ម និងជាគម្រោងកើបផលចំណេញ៤ប្រភេទទី១ គឺធ្វើអោយដីឡើងថ្លៃងាយស្រួលចំណេញ ទី២លក់ផលបានចំណូល ទី៣អាចបង្កើតជាទីលម្ហែកាយដើម្បីសុខភាព និងទី៤គឺចំណេញផ្នែកទាក់ទាញទេសចរណ៍ ខណៈដែលចម្ការដែលប្រកាស់នោះ ក៍ជាដីមានប្លង់កម្មសិទ្ធិស្របច្បាប់ ដែលមិនខុសពីសន្សំទ្រព្យតកូនតចៅ។
នៅក្នុងពិធីសម្ពោធបើកការិយាល័យលក់ចម្ការដូងក្រអូបខេត្តសៀមរាប កាលពីយប់ថ្ងៃទី២០ ខែមីនានេះ លោក ហង្ស ព្រីន្សយ៉ា នាយកប្រតិបត្តិក្រុមហ៊ុនហង្សម្ចាស់ដី ឌីវែលឡប់មិន បានឲ្យដឹងថា ក្រុមហ៊ុនកំពុងទទួលបានជោគជ័យកាន់តែខ្លាំងក្នុងគម្រោងប្រមូលទិញដីពីពលរដ្ឋដាំដុះជាចម្ការ ហើយពុះជាហិកតារៗអោយពលរដ្ឋបង់រំលោះនេះ ដើម្បីក្លាយជាម្ចាស់ចម្ការ ដោយក្នុងចំណោមទីតាំងចម្ការ៤ខេត្តដែលក្រុមហ៊ុនប្រកាសលក់រួមមាន ចំការដូងក្រអូបនៅខេត្តសៀមរាប ខេត្តពោធិសាត់ ចម្ការប័រនៅខេត្តមណ្ឌលគីរី និងចំការទុរ៉េននៅខេត្តកំពត គឺចម្ការដូងក្រអូបនៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប មានការកក់ទិញក្នុងចំនួនច្រើនជាងគេ ដោយសារតែស្ថិតក្នុងតំបន់ដីកំពុងឡលងថ្លៃ និងជាទីតាំងដែលក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ១ហិកតារ១៤០០០ដុល្លារនៅឡើយ។ លោកបន្តថា គម្រោងរបស់ខ្លួន បានគ្របដណ្ដប់លើផ្ទៃដីជាង ៧០០០ហិកតា ដោយក្រៅពីជួយលើកកម្ពស់វិស័យកសិកម្ម ក៍ជួយបង្កើតសេវាកម្មនានា បង្កើតការងារ និងបង្កើនបផលិតផលកសិកម្មនៅកម្ពុជា។ ដីចម្ការពុះឡូតិ៍នេះគឺរាប់បញ្ចូលទាំងការផ្ដល់ពូជដូងក្រអូប និងដាំដុះអោយ ដោយមើលថែរហូតគ្រប់៤ឆ្នាំជូន ខណៈដែលតម្លៃក្នុងមួយហិកតារ១៤០០០ដែលបានប្រកាសលក់ ក៍ផ្ដល់លក្ខណ្ឌអោយបង់រំលោះរហូតដល់៤ឆ្នាំមិនគិតការប្រាក់។
លោកស្រី ស រ៉ានេ អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានអះអាងស្របគ្នាថា គម្រោងឋានព្រះឥន្ទរបស់ក្រុមហ៊ុន គឺគម្រោងលើកស្ទួយវិស័យកសិកម្មដ៍ល្អមួយ ដែលក្រៅពីជួយអភិវឌ្ឍន៍ដីស្រែដីចម្ការទុកចោល អោយក្លាយជាតំបន់ពណ៍បៃតង និងជាតំបន់ទេសចរណ៍ ក៍ជាគម្រោងដែលជួយអោយពលរដ្ឋទទួលបាននូវកំណប់ទ្រព្យតកូនតចៅផងដែរ។ លោករំពឹងថា អ្នកចូលចិត្តវិនិយោគលើគម្រោងដីឡូតិ៍តូចៗនឹងចាប់អារម្មណ៍មកវិនិយោគលើគម្រោងដីចម្ការធំៗបែបនេះវិញ ដោយសារគម្រោងមួយនេះ មានកាេទទួលស្គាល់ច្បាស់លាស់ពីរដ្ឋាភិបាល ហើយមិនមែនជាដីសម្បទាន ឬដីជួល ដែលបារម្ភពីការបង់ដាច់ហើយមិនបានដី ៕