រថយន្តធុនត្រា បើកបុកក្បាលនាគពុះចែកទ្រូវផ្លូវ រងការខូចខាត
ភ្នំពេញ៖ យុវជនប្រុសស្រីបួននាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តធុនត្រាមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ប៉ើងទៅកណ្តាលផ្លូវ និងវៀច ១កង់ទៀត ចំណែករថយន្តបង្កដាច់កាឡែកង់ខាងមុខទៅលេរួច កាលពីវេលាម៉ោង១២ និង៤០នាទីយប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅមុខផ្សារ៧មករា ផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញយុវជនម្នាក់រួមដំណើរនឹងយុវជនប្រុសស្រី៣នាក់ទៀត បើករថយន្តធុនត្រាពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2Y-6849ធ្វើដំណើរទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់១កង់ប៉ើងមកកណ្តាលផ្លូវ និងវៀច១ កង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា៣០ម៉ែត្របែកកង់ខាងមុខខាងឆ្វេង និងដាក់កាឡែទៅមុខលេងរួច។ បន្ទាប់មកអ្នកបើកបរ និងអ្នករួមដំណើរបាននាំគ្នាឡើង ជិះម៉ូតូកង់បីឥណ្ឌាគេចខ្លូនចេញពីកន្លែងកើតហេតុបាត់អស់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕