រថយន្តព្រូសបត់ឆ្លងផ្លូវ ត្រូវរថយន្តហ្វតរ៉េនជ័របុក រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបើករថយន្តតូយ៉ូតាព្រូស បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្តហ្វតរ៉េនជ័របុកចំពាក់កណ្តាលរថយន្តខាងស្តាំខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស កាលពីវេលាម៉ោង១ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខស្តីទីការគណៈរដ្ឋមន្ត្រី តាមបណ្តោយផ្លូវសហពន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបើករថយន្តតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AV-4218ធ្វើដំណើរទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើស្រាប់តែបត់ឆ្វេងដៃត្រឡប់ ពេលនោះក៍មានរថយន្តហ្វតរ៉េនជ័រមួយគ្រឿងបិតពណ៌ខ្លាឃ្លោកពាក់ស្លាកលេខភ្នំពេញ2S-1683បើកបរដោយបុរសម្នាក់រួមដំណើរនឹងមិត្តភក្តិ៣នាក់ទៀតធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចចាប់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តព្រូសផ្នែកខាងស្តាំពេញទំហឹងបណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ។
បន្ទាប់មកខាងភាគីរថយន្តហ្វតរ៉េនជ័រមិនចង់បានសំណងនោះទេ ដោយចង់ឲ្យខាងភាគីរថយន្តព្រូសមកទទួលកំហុស និងសូមទោស នឹងឲ្យត្រឡប់ទៅវិញតែខាងភាគីរថយន្តព្រូសមិនព្រម ចុះពីលើរថយន្តនៅអង្គុយនិយាយទូរសព្ទធ្វើប្រងើយ ទើបសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់កន្លែងកើតហេតុ ដោយសមត្ថកិច្ចឲ្យ បានភាគីទាំងសងខាងសម្រួលសម្រួលគ្នាឡើង វិញម្តងទៀត។ បន្ទាប់មកខាងម្ចាស់ភាគីរថយន្តព្រូសបានសម្រេចចិត្តទទួលកហុស និងសូមទោសខាងម្ចាស់ភាគីរថយន្តហ្វតរ៉េនជ័រដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner