សមត្ថកិច្ចខណ្ឌសែនសុខ ឆ្មក់បង្ក្រាបបានក្រុមជក់ថ្នាំញៀនចំនួន៥នាក់
ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន ពេលដែលពួកគេកំពុងពពាក់ពពូនគ្នាជក់ថ្នាំញៀនក្នុងបន្ទប់ជួល ស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយរូបលោកទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានក្រុមក្មេងទំនើងមួយក្រុមកំពុងពួនសង្ងំជក់ថ្នាំញៀននៅក្នុងបន្ទប់ជួល និងបង្កការរំខានដល់ការរស់នៅពួកគាត់។
លោកបានបញ្ជាកម្លាំងជំនាញក្រោមឱវាទចុះទៅបង្ក្រាបភ្លាមៗឃាត់បានមនុស្សប្រុសស្រី៥នាក់ កំពុងជក់ថ្នាំញៀន និងដកហូតបានថ្នាំញៀន២កញ្ចប់ រួមទាំងសម្ភារប្រើប្រាស់មួយចំនួនផងដែរ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាំង ត្រូវបានសមត្ថកិច្ចនាំយកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ធ.ដ