មហាឧបាសិកា ម៉ៅ ហ៊ី ត្រូវជាម្ដាយបង្កើតឯកឧត្តមបណ្ឌិត លី ឆេង ទទួលមរណភាព
ភ្នំពេញ៖ មហាឧបាសិកា ម៉ៅ ហ៊ី ម្ដាយបង្កើតរបស់ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប បានទទួលមរណភាព នៅវេលាម៉ោង២រំលងអាធ្រាត្រចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។ នេះជាការជូនដំណឹងរបស់លោកបណ្ឌិត លី ឆេង នៅលើ Facebook របស់លោកនៅព្រឹកថ្ងៃនេះ។ ក្រុមគ្រួសារសព សែនក្រៀមក្រំជាពន់ពេក ដោយឧបាសិកា ម៉ៅ ហ៊ី ដែលត្រូវជាម្តាយបង្កើតបានទទួលមរណភាព នៅវេលាម៉ោង ២រំលងអាធ្រាត្រ ព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ។ ដំណឹងនេះ ចាត់ទុកជាការអញ្ជើញញាតិមិត្តជិតឆ្ងាយ ចូលរួមបុណ្យសពឧបាសិក ម៉ៅ ហ៊ី។ បច្ចុប្បន្នសព កំពុងត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តទួលទំពូង ដើម្បីរៀបចំបូជាទៅតាមប្រពៃណី៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។