ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទជួញដូរគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ូរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងល្បាតរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាល ភ្នំពេញថ្មី និងកម្លាំងល្បាតរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅ២ទីតាំងផ្សេងគ្នា ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចឲ្យដឹងថា ករណី១)នៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅផ្លូវ១០០៣ ភូមិទំនប់  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ ថន គន្ធា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង២)ឈ្មោះ ឃិន ម៉ូវ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ សម្ភារដកហូតមាន៖ ក្រាម០១កូនថង់តូច និងម៉ូតូ០១គ្រឿង។

ចំណែកករណីទី២)នៅវេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ កម្លាំងល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ផងដែរ នៅផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ ផុន កើត ភេទប្រុស អាយុ២០ឆ្នាំ និង២)ឈ្មោះ ថា វ៉េត ភេទប្រុស អាយុ២៣ឆ្នាំ (អ្នកទាំង២ ជាកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលផ្សារឯករាជ្យ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ)។ សម្ភារដកហូត មាន៖ ក្រាមសថ្លា០១កូនថង់តូច និងម៉ូតូ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner