ខ្មាន់កាំភ្លើងម្នាក់បាញ់មេឃ២គ្រាប់ ផ្អើលសមត្ថកិច្ចទាំងយប់ នៅខណ្ឌចំការមន
ភ្នំពេញ៖ ខ្មាន់កាំភ្លើងម្នាក់ បានជិះម៉ូតូមិនចាំម៉ាកមួយគ្រឿង ហើយដកកាំភ្លើងខ្លីបាញ់មេឃ២គ្រាប់មិនដឹងមូលហេតុ រួចជិះម៉ូតូគេចខ្លួនបាត់ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ទាំងយប់ កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវ២៧៦ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានជិះម៉ូតូមិនស្គាល់ម៉ាក ធ្វើដំណើតាមបណ្តោយផ្លូវ២៧៦ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើមិនដឹងជាមានរឿងអ្វីនោះទេ ក៏បានដកកាំភ្លើងខ្លីមួយដើមមិនចាំម៉ាកបាញ់ឡើងលើ២គ្រាប់ រួចជិះម៉ូតូគេច្លួនចេញពីកន្លែងកើតហេតុបាត់ ដោយធ្វើឲ្យមានភ្ញាក់ផ្អើល់សមត្ថកិច្ចមូលដ្ឋានចុះមកសួនាំនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហតុសមត្ថកិច្ចបានចុះមកយកសំបកគ្រាប់ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់អូឡាំពិក ដើម្បីទុកធ្វើការស្រាវជ្រាវរកមុខជនបាញ់បោះសេរី យកមកផ្តន្ទាទោទៅតាមផ្លូវច្បាប់៕ធ.ដ