បុរសម្នាក់បើករថយន្តបុកទ្រូងផ្លូវដាច់កង់មុខអស់១ នៅតែបើករត់បានជិត១គីឡូម៉ែត្រ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ីសមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ បានបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ នៅទល់មុខស្ថានទូតវៀតណាម ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃអង្គារ៍ ទី១៩ ខែមីនា ឆ្នាំ២០១៩។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តបង្កម៉ាកឡិចស៊ីស LX470 ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ 2S.9668 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នក៏បុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ រីឯរថយន្តបង្កបានដាច់កង់ខាងមុខខាងឆ្វេងអស់មួយ ហើយនៅតែបើកទាំងកង់៣ទៅមុខ បានប្រហែល១០០០ម៉ែត្រ ទើបសមត្ថកិច្ចមូលដ្ឋានចាប់បាន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែង  យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner