រថយន្តម៉ាស្ដា បុកជាមួយរថយន្តធុនធំ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តម៉ាស្ដាបោះពួយយ៉ាងលឿន ដោយមិនប្រយ័ត្នបានរេចង្កូតចូលទៅផ្លូវម្ខាងជ្រុលទៅបុករថយន្តធុនធំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ កាលពីម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកម៉ាស្ដា ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ.ខេមរៈភូមិន្ទ02.2 9863 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿន បានរេចង្កូតមកខាងឆ្វេងចូលចំណីផ្លូវម្ខាងជ្រុលទៅបុករថយន្តធុនធំពាក់ស្លាកលេខភ្នំពេញ.B 0567 ពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូតយ៉ាងដំណំ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បានចុះធ្វើការវាស់វែងយករថយន្តទាំងគ្រឿងទៅរក្សាទុកនៅការិល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាតាមផ្លូវច្បាប់៕ធ.ដ